អ្នកផ្ដួចផ្ដើមនិពន្ធសៀវភៅ «ឃាតកម្មក្រោយខ្នងសម្ដេច ហ៊ុន សែន» លោក មាស សុខុន ជានរណា?
ស្រាវជ្រាវនិពន្ធដោយលោក អៀង ពិសី ផ្អែកតាមការផ្តល់ព័ត៌មានពីសាក្សីរស់ ឈ្មោះ មាស សុខុន ដែលជាអ្នកផ្ដួចផ្ដើមគំនិតចងក្រង The post អ្នកផ្ដួចផ្ដើមនិពន្ធសៀវភៅ «ឃាតកម្មក្រោយខ្នងសម្ដេច ហ៊ុន សែន» លោក មាស សុខុន ជានរណា? appeared first on Kampuchea Thmey Daily.
សៀវភៅ«ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» ត្រូវបានសម្ពោធជាផ្លូវការកាលពីចុងខែកញ្ញា ឆ្នាំ២០២៤ ដែលជាកំណត់ត្រាយ៉ាងគត់មត់នូវរឿងរ៉ាវប្រវត្តិសាស្ត្រនៃការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន។ សៀវភៅ គឺជាស្នាដៃស្រាវជ្រាវនិពន្ធដោយលោក អៀង ពិសី ផ្អែកតាមការផ្តល់ព័ត៌មានពីសាក្សីរស់ ឈ្មោះ មាស សុខុន ដែលជាអ្នកផ្ដួចផ្ដើមគំនិតចងក្រងនូវសៀវភៅឯកសារដ៏មានសារៈសំខាន់នេះ។
តើអ្នកផ្ដួចផ្ដើមគំនិតចងក្រងនិពន្ធនូវសៀវភៅ «ឃាតកម្មក្រោយខ្នងសម្ដេចតេជោ ហ៊ុន សែន» លោក មាស សុខុន ជានរណា?
លោក មាស សុខុន ជាកូនអ្នកខេត្តស្វាយរៀង ដែលមានទីកំណើតនៅភូមិព្រះទន្លេ ឃុំសង្ឃ័រ ស្រុក ស្វាយរៀង ដែលបច្ចុប្បន្ន ក្លាយជាសង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោក មានឪពុកឈ្មោះ មាស ស៊ុ មុខរបរ កសិករ ម្តាយឈ្មោះ នាង សាបុត មុខរបរ កសិករ និងមានបងប្អូនបង្កើតចំនួន៨នាក់ ប្រុស៥នាក់ និងស្រី៣នាក់ ប៉ុន្តែបងប្អូន ៣នាក់ត្រូវបានប៉ុលពតសម្លាប់។
ប្រវត្តិសិក្សា លោក មាស សុខុន បានសិក្សានៅសាលាបឋមសិក្សាសង្ឃ័រ ឆ្នាំ១៩៧០ និងបន្តការសិក្សានៅមធ្យមសិក្សា ឆ្នាំ១៩៧០-១៩៧៥។ ជាកូនកសិករ លោកចេះភ្ជួរស្រែនឹងនង្គ័ល ដក ស្នង ច្រូតកាត់ បុកអង្ករ រោយអង្ករ អុំអង្ករ ជាដើម ។ នៅកុមារភាព លោក សុខុន បានចិញ្ចឹមមាន់ ចិញ្ចឹមមេជ្រូក ដើម្បីបានកូនទុកសម្រាប់លក់ យកថវិកាមកផ្គត់ផ្គង់ការសិក្សា ទិញកង់ សម្លៀកបំពាក់ សម្ភារសិក្សា និងជួយដោះស្រាយជីវភាពគ្រួសារទៀតផង។ នៅពេលមានអាយុ ១០ឆ្នាំ កុមារា សុខុន ចេះគ្រប់គ្រងខ្លួនឯង ដោយការចិញ្ចឹមសត្វក្នុងមុខរបរកសិកម្ម គាត់ចិញ្ចឹមសត្វសម្រាប់យក មកចំណាយលើការសិក្សារៀនសូត្រ ព្រោះគាត់ជាសិស្សគំរូ ជាពលរដ្ឋគំរូ ដោយសារតែគាត់ស្រលាញ់ និងឱ្យតម្លៃលើការងាររៀនសូត្រណាស់។
ចំណេរតមក នៅពេលដែលកម្ពុជាធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត លោក មាស សុខុន ក៏ដូចជាគ្រួសារប្រជាជនទូទៅ បាននិរាសព្រាត់ពីក្រុមគ្រួសារ ហើយធ្លាក់ទៅក្នុងទុក្ខវាសនាក្រោមការដឹកនាំរបស់របបក៏សាហាវនេះ រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ក៏ប៉ុន្តែ ដោយគុណថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនខ្មែរ ក៏ត្រូវបានរំដោះពីរបបប្រល័យ ពូជសាសន៍ឱ្យមានសិទ្ធិសេរីភាពឡើងវិញ លោក មាស សុខុន ក៏បានរួចរស់មានជីវិត បានមកជួបជុំក្រុមគ្រួសារ ស្រុកកំណើតសាជាថ្មី។ ថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៧៩ ដោយមានឆន្ទៈចំពោះជាតិ ស្អប់សង្គ្រាម ស្រលាញ់សន្តិភាព លោក ក៏បានសម្រេចចិត្តស្ម័គ្រចូលបម្រើកងទ័ព ដែលក្នុងពេលនោះ លោកបានបម្រើការនៅក្រសួងការបរទេស។
លុះមកដល់ឆ្នាំ១៩៨៥ លោក មាស សុខុន ត្រូវបានសម្ពន្ធយុវជននៃក្រសួងការបរទេស ចាត់តាំងលោកឱ្យមកបម្រើជូនសម្ដេច ហ៊ុន សែន ដែលកាលនោះមានតំណែងជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្ត្រី ដែលចាប់តាំងពីពេលនោះ លោក មាស សុខុន បានក្លាយជាអង្សអង្គរបស់សម្ដេច ហ៊ុន សែន តរហូតដល់បច្ចុប្បន្ន។
បើនិយាយ ក្នុងអំឡុងទសវត្សរ៍១៩៨០ ទោះបីជាប្រទេសមិនទាន់មានសុខសន្តិភាពពេញលេញ ប៉ុន្តែ ក៏មិនមានសត្រូវនយោបាយរូបណា ក្រុមណាមកតាមព្យាបាទដល់អាយុជីវិតឡើយ។ មកដល់អំឡុងទសវត្សរ៍១៩៩០ ក្រោយពេលដែលកម្ពុជាបានងាកមករកលទ្ធិប្រជាធិបតេយ្យ ការប៉ុនប៉ងដើម្បីធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន ក៏មានរឹតតែច្រើនឡើង ហើយគ្រប់ពេលនៃអំពើឃាតកម្ម គឺមានលោក មាស សុខុន រួមដំណើរជានិច្ច និងបានប្រើឆន្ទៈស្មោះត្រង់ការពារថ្នាក់ដឹកនាំមិនស្តាយជីវិតឡើយ។ គិតមកដល់ពេលសៀវភៅឯកសារសៀវភៅ «ឃាតកម្មក្រោយខ្នងសម្ដេចតេជោ» ត្រូវបានចងក្រង លោក មាស សុខុន ក៏នៅតែជាអង្គរក្សពិសេសការពាររក្សាអាយុជីវិតថ្នាក់ដឹកនាំដដែល។
ដូច្នេះ សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» មិនមែនជារឿងប្រលោមលោក ដែលរៀបរៀងឡើងដោយបន្ថែមបន្ថយខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែគឺជាកំណត់ត្រានៃព្រឹត្តិការណ៍ពិតពីសំណាក់សាក្សីរស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេសសាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្ដីភាពបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន នោះគឺលោក មាស សុខុន ដែលជាអង្គរក្សផ្ទាល់ និងជាអ្នកបើកបររថយន្តផ្ទាល់ ជូនសម្តេចតេជោ។ បច្ចុប្បន្ន លោក មាស សុខុន មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក៕
The post អ្នកផ្ដួចផ្ដើមនិពន្ធសៀវភៅ «ឃាតកម្មក្រោយខ្នងសម្ដេច ហ៊ុន សែន» លោក មាស សុខុន ជានរណា? appeared first on Kampuchea Thmey Daily.