មនុស្ស៥នាក់របួសធ្ងន់ស្រាល និងម្នាក់ទៀតស្លាប់ដោយសាររថយន្ដមួយគ្រឿង

រថយន្តកាមេរីឆ្លាម១គ្រឿងបានបេីករត់គេចពីកន្លែងកេីតហេតុ​ ក្រោយបង្កគ្រោះថ្នាក់បុកមួយម៉ូតូ១គ្រឿង​... The post មនុស្ស៥នាក់របួសធ្ងន់ស្រាល និងម្នាក់ទៀតស្លាប់ដោយសាររថយន្ដមួយគ្រឿង appeared first on Kampuchea Thmey Daily.

មនុស្ស៥នាក់របួសធ្ងន់ស្រាល និងម្នាក់ទៀតស្លាប់ដោយសាររថយន្ដមួយគ្រឿង

រថយន្តកាមេរីឆ្លាម១គ្រឿងបានបេីករត់គេចពីកន្លែងកេីតហេតុ​ ក្រោយបង្កគ្រោះថ្នាក់បុកមួយម៉ូតូ១គ្រឿង​ ហេីយបន្តទៅបុកម៉ូតូ២គ្រឿងទៀតបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រេីននាក់​ ចំណែកម្ចាស់រថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ក្រោយពីបង្កហេតុ។

គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ ដេីមឡេីយកេីតឡេីងនៅវេលាម៉ោង១៧និង៥២នាទីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៣-៣៤ ស្ថិតនៅក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី រវាងរថយន្ត និងម៉ូតូ ទិសដៅបញ្រ្ចាស់គ្នា ពីត្បូងទៅជើង ដោយរថយន្តម៉ាកតូយូតាកាមេរី​ឆ្លាម ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 2M-7969 បើកមកពីទិសខាងត្បូងទៅជើងបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខ តាកែវ 1AB-1285 បើកមកពីទិសខាងជើងទៅត្បូង ដោយឈ្មោះ ជឹម ពីតុលា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី រងរបួសធ្ងន់ និងអ្នករួមដំណេីរ២នាក់​រងរបួសស្រាល។

តាមការបញ្ជាក់ពីសមត្ថកិច្ចស្រុកបាទីថា​ ក្រោយកើតហេតុដំបូង​ ម្ចាស់រថយន្តបានបើករត់គេចពីកន្លែងកើតហេតុលុះទៅដល់ចំណុចគីឡូម៉ែត្រលេខ ៣២-៣៣ ស្ថិតនៅក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានបុកជាមួយម៉ូតូ២គ្រឿងទៀតមាន ម៉ូតូម៉ាកហុងដា ប៊ីត Beat ពណ៌ ស លាយខៀវ ពាក់ផ្លាកលេខ តាកែវ 1W-8517 បើកមកពីទិសខាងជើងទៅត្បូង ដោយឈ្មោះ លន់ សុផាន់ណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ (ពាក់មួកសុវត្ថិ​ភាព) មានទីលំនៅភូមិ តាម៉ៅ ឃុំ ជើងគួន ស្រុកសំរោង ស្លាប់នៅកន្លែងកើតហេតុ។​ ម៉ូតូម៉ាក ហុងដាប៊ីត​ ពណ៌ស​ លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KA -6175 បើកមកពីទិសខាងជើងទៅត្បូងដោយឈ្មោះ សែម ចាន់ហេង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនិសិ្សត (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិបាយបាំង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ សែម សុវត្តី ភេទស្រី អាយុ២៨ ឆ្នាំ មុខរបរ និសិ្សត មានទីលំនៅភូមិឃុំ ជាមួយគ្នា រងរបួសធ្ងន់ ។

ក្រោយធ្វេីការវាស់វែងតាមនីតិវិធី​រួច​សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ចំណែកអ្នករបួសត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេទ្យពេទ្យបង្អែកស្រុកបាទី។​ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូចំនួន០៣គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីស្រាវជ្រាវ និងបំពេញបែបបទតាមនិតិវិធី។

ករណីខាងលេីនេះ​ ជាបឋមសមត្ថកិច្ចសន្និដ្ឋានថា​ រថយន្តម៉ាកតូយូតាកាមេរីឆ្លាម​ បើកមកពីទិសខាងត្បូងទៅជើងមានល្បឿនលឿនបានរេចង្កូតមកចំណែកផ្លូវខាងលិច ( មិនប្រកាន់ស្ដាំ ) បានបុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខ តាកែវ 1AB-1285​ រួចក៏បើកគេចពីកន្លែងកើតហេតុទៅដល់ចំណុចភូមិឃ្លាំងសម្បត្តិ ក៏ទៅបុកម៉ូតូចំនួន០២គ្រឿងទៀតដែលបើកមកពីទិសខាងជើងទៅត្បូងតែម្ដងទៅ៕

​អត្ថបទ៖ វីរៈ

The post មនុស្ស៥នាក់របួសធ្ងន់ស្រាល និងម្នាក់ទៀតស្លាប់ដោយសាររថយន្ដមួយគ្រឿង appeared first on Kampuchea Thmey Daily.