ការលក់ឡានរបស់ Tesla ប្រចាំខែតុលា ធ្លាក់ចុះនៅចិន ខណៈក្រុមហ៊ុនចិនវ៉ាដាច់
ក្រុមហ៊ុន Tesla លក់រថយន្តអគ្គិសនីបានត្រឹមតែ ៦៨ ២៨០ គ្រឿង ប៉ុណ្ណោះ ក្នុងខែតុលា ខណៈការចែកចាយរថយន្តអគ្គិសនី Model 3 និង Model Y ផលិតនៅចិន បានធ្លាក់ចុះ ២២,៧ ភាគរយ ធៀបនឹងខែកញ្ញា។ The post ការលក់ឡានរបស់ Tesla ប្រចាំខែតុលា ធ្លាក់ចុះនៅចិន ខណៈក្រុមហ៊ុនចិនវ៉ាដាច់ appeared first on Kampuchea Thmey Daily.
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយកាលពីថ្ងៃចន្ទថា ការលក់រថយន្តអគ្គិសនីផលិតនៅចិនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានធ្លាក់ចុះប្រមាណ ៥,៣ ភាគរយ នៅខែតុលា ក្នុងអត្រាប្រចាំឆ្នាំ ខណៈក្រុមហ៊ុនក្នុងស្រុកចិនដែលជាគូប្រជែងបានវ៉ាដាច់លើការលក់។
ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញថា ក្រុមហ៊ុន Tesla លក់រថយន្តអគ្គិសនីបានត្រឹមតែ ៦៨ ២៨០ គ្រឿង ប៉ុណ្ណោះ ក្នុងខែតុលា ខណៈការចែកចាយរថយន្តអគ្គិសនី Model 3 និង Model Y ផលិតនៅចិន បានធ្លាក់ចុះ ២២,៧ ភាគរយ ធៀបនឹងខែកញ្ញា។
ចំណែកឯក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ដែលជាគូប្រជែងក្នុងស្រុកចិនវិញ បានកត់ត្រាពីកំណើនកប់ពពកនៃការលក់របស់ខ្លួន ជាមួយនឹងស៊េរីរថយន្ត Dynasty និង Ocean ក៏ដូចជារថយន្តកូនកាត់។ BYD បានលក់រថយន្តប្រមាណ ៥០០ ៥២៦ គ្រឿង កាលពីខែតុលា ដោយកើនឡើងប្រមាណ ៦៦,២ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។ ការចែកចាយទៅក្រៅប្រទេសរបស់ BYD បានរួមចំណែកប្រមាណ ៦ ភាគរយ នៃការលក់សរុប។
យ៉ាងណាមិញ គួរកត់សម្គាល់ ប្រាក់ចំណូលនៅត្រីមាសទី៣ របស់ក្រុមហ៊ុនអាមេរិក Tesla បានកើនលើសការប៉ាន់ស្មាន ដោយសារតែយុទ្ធសាស្រ្តផ្សព្វផ្សាយការលក់ផ្សេងៗ។ នៅចុងខែតុលា Tesla បានប្រកាសបន្តគម្រោងផ្តល់ហិរញ្ញប្បទានគ្មានការប្រាក់ ដែលដាក់ចេញជាលើកដំបូងនៅចិនកាលពីខែកក្កដាសម្រាប់រថយន្ត Model 3 និង Model Y ហើយយុទ្ធសាស្រ្តជំរុញការលក់នេះ នឹងធ្វើរហូតដល់ចុងខែវិច្ឆិកា៕
The post ការលក់ឡានរបស់ Tesla ប្រចាំខែតុលា ធ្លាក់ចុះនៅចិន ខណៈក្រុមហ៊ុនចិនវ៉ាដាច់ appeared first on Kampuchea Thmey Daily.