រដ្ឋាភិបាលកំពុងសិក្សាកែលម្អផ្លូវជាតិលេខ ៤៤ ឆ្ពោះទៅឱរ៉ាល់តភ្ជាប់ទៅខេត្តកោះកុង
ដ្ឋាភិបាលកំពុងសិក្សាក្នុងការកែលម្អលើកកម្ពស់ផ្លូវជាតិលេខ ៤៤...... The post រដ្ឋាភិបាលកំពុងសិក្សាកែលម្អផ្លូវជាតិលេខ ៤៤ ឆ្ពោះទៅឱរ៉ាល់តភ្ជាប់ទៅខេត្តកោះកុង appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា រដ្ឋាភិបាលកំពុងសិក្សាក្នុងការកែលម្អលើកកម្ពស់ផ្លូវជាតិលេខ ៤៤ ដែលជាខ្សែផ្លូវដ៏សំខាន់សម្រាប់ភ្ជាប់ការធ្វើដំណើរទៅផ្លូវជាតិលេខ ៤៨ ឆ្ពោះទៅខេត្តកោះកុង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៣១ លេខ ៣៣ និងលេខ ៤១ នៅព្រឹកនេះថា ខណៈដែលផ្លូវជាតិលេខ ៤១ បានសម្ពោធដាក់ឲ្យប្រើប្រាស់រួមជាមួយផ្លូវជាតិលេខ ៣១ និងលេខ ៣៣ រដ្ឋាភិបាលកំពុងសិក្សាក្នុងការស្ថាបនាកែលម្អផ្លូវជាតិលេខ ៤៤ ចាក់ទៅស្រុកឱរ៉ាល់ដែលគ្រោងតភ្ជាប់ទៅផ្លូវជាតិលេខ ៤៨ ឆ្ពោះទៅខេត្តកោះកុង។

សម្តេចធិបតីបានគូសបញ្ជាក់ថា ខណៈដែលផ្លូវជាតិលេខ ៤៤ បច្ចុប្បន្នកំពុងឈូសសម្រួលការធ្វើដំណើរ ក៏ឃើញមានការអភិវឌ្ឍហើយរោងចក្រជាច្រើនបានកំពុងបើកដំណើរការ ដែលបានបង្កើតការងារដល់ពលរដ្ឋក្នុងមូលដ្ឋាន ដែលនេះកើតឡើងដោយសារមានប្រព័ន្ធដឹកជញ្ជូនតភ្ជាប់កាន់តែងាយស្រួល។
បើតាមប្រមុខដឹកនាំកម្ពុជា ខណៈដែលយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលផ្លូវជាអាទិភាពទី ២ សម្តេចបានថ្លែងជាទស្សនវិស័យថា មានផ្លូវផ្តល់ឱកាសដល់ពលរដ្ឋអាចប្រើប្រាស់ការច្នៃប្រឌិតទាញយកផលសេដ្ឋកិច្ច មានផ្លូវទាញការវិនិយោគទម្លាក់លុយរាប់លានដុល្លារ រួមទាំងផ្តល់ឱកាសការងារ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន៕
The post រដ្ឋាភិបាលកំពុងសិក្សាកែលម្អផ្លូវជាតិលេខ ៤៤ ឆ្ពោះទៅឱរ៉ាល់តភ្ជាប់ទៅខេត្តកោះកុង appeared first on Kampuchea Thmey Daily.