រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះស្តារសំរាមចេញពីប្រឡាយទឹកផ្លូវជាតិលេខ ៤ សម្រួលចរន្តទឹកហូរ

រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះស្តារសំរាមចេញពីប្រឡាយទឹកផ្លូវជាតិលេខ ៤ សម្រួលចរន្តទឹកហូរ... The post រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះស្តារសំរាមចេញពីប្រឡាយទឹកផ្លូវជាតិលេខ ៤ សម្រួលចរន្តទឹកហូរ appeared first on Kampuchea Thmey Daily.

រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះស្តារសំរាមចេញពីប្រឡាយទឹកផ្លូវជាតិលេខ ៤ សម្រួលចរន្តទឹកហូរ

ដើម្បី​សម្រួល​ចរន្តទឹក​ហូរ​បញ្ចៀស​ការ​ជន់​លិច​នា​រដូវវស្សា នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០២៥ នេះ រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ ដឹកនាំ​ដោយ​លោក​ចៅ​សង្កាត់​រង​ទី ១ ក្រុមការងារ និង​មេភូមិ បាន​ចុះ​ស្តារ​កាយ​យក​សំរាម​ចេញពី​ប្រឡាយ​ទឹក​ស្អុយ​ជាប់​ផ្លូវជាតិ​លេខ ៤ ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង​ជើង ១ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោក សុទ្ធ សុជាតិ ចៅ​សង្កាត់​រង​ទី ១ បាន​ឲ្យ​ដឹង​ថា ដោយ​ឃើញ​ថា​ក្នុង​ប្រឡាយ​ជាប់​ផ្លូវជាតិ​លេខ ៤ ខាង​លើ​ពោរពេញ​ទៅ​ដោយ​កាកសំណល់​សំរាម និង​ស្មៅ​ដុះ​ពាសពេញ​លើ​ផ្ទៃ​ទឹក បង្ក​ការ​ស្ទះ​ចរន្ត​ទឹក​ហូរ និង​ដើម្បី​សម្រួល​ចរន្ត​ទឹក​ហូរ​លឿន​នា​រដូវវស្សា​ខាងមុខនេះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី ២៤ មេសា នេះ ដោយ​បញ្ជា​ផ្ទាល់​ដោយ​លោក វ៉ា សាវឿន ចៅសង្កាត់ និង​ដឹកនាំ​ដោយ​លោក​ផ្ទាល់ ចុះ​ស្តារ​កាយ​យក​សំរាម​ចេញ ចាប់ពី​គល់​ស្ពាន​អាកាស​ចោមចៅ រហូត​ទៅដល់​ស្តុប​ជម្ពូ​វ័ន ក្នុង​មូលដ្ឋាន​សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោក សុទ្ធ សុជាតិ បាន​បន្ត​ថា ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​មិន​ទាន់​ចេះ​ជួយ​ថែរក្សា​បរិស្ថាន អនាម័យ បាន​យក​សំបក​ថង់​ប្លាស្ទិក សំបក​ដប​ទឹក​សុទ្ធ និង​កាកសំណល់​ផ្សេងៗ បោះ​ចោល​គ្មាន​សណ្ដាប់ធ្នាប់ ធ្វើ​ឲ្យ​សំរាម​ទាំងនោះ​ហើរ ឬ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក បង្ក​ផល​ប៉ះពាល់​ស្ទះ​ចរន្តទឹក​ហូរ ជន់​លិច​នា​រដូវវស្សា។ ដូចនេះ​ក្នុងនាម​ជា​អាជ្ញាធរ សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ងាយស្រួល​ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម​ដើរ​ប្រមូល និង​ដើម្បី​ថែរក្សា​បរិស្ថាន អនាម័យ​ស្អាត បញ្ចៀស​ការ​ជន់​លិច​នា​រដូវវស្សា៕

អត្ថបទ ៖ សុខា

The post រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះស្តារសំរាមចេញពីប្រឡាយទឹកផ្លូវជាតិលេខ ៤ សម្រួលចរន្តទឹកហូរ appeared first on Kampuchea Thmey Daily.