រកឃើញស្ដេចអុកឆ្នាំ២០២៥

ស្ដេចអុកចត្រង្គ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ជ័យលាភីលេខ១ បាន​ទៅលើលោក ជា ស៊ីដេត បន្ទាប់ពីទទួលជ័យជម្នះលើលោក ម៉េង សេរីសម្បត្តិ ដែលត្រូវទទួលជ័យលាភីលេខ២នៅឆ្នាំនេះ។ The post រកឃើញស្ដេចអុកឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

រកឃើញស្ដេចអុកឆ្នាំ២០២៥

ស្ដេចអុកចត្រង្គ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ជ័យលាភីលេខ១ បាន​ទៅលើលោក ជា ស៊ីដេត បន្ទាប់ពីទទួលជ័យជម្នះលើលោក ម៉េង សេរីសម្បត្តិ ដែលត្រូវទទួលជ័យលាភីលេខ២នៅឆ្នាំនេះ។

លោក ជា ស៊ីដេត គឺជាជនមានពិការភាពដៃខាងឆ្វេងផងនោះបានឆ្លងកាត់វគ្គប្រកួតជម្រុះជាច្រើនដំណាក់កាលមុនដល់វគ្គផ្ដាចព្រ័ត្រដែលរៀបចំនៅក្នុងទីតាំងភូមិខ្ញុំ ដែលបានចាប់ផ្ដើមការប្រកួតនៅម៉ោង ៨:០០ ព្រឹក ថ្ងៃទី១៦ មេសា ២០២៥។

ក្នុងការប្រកួតនេះជ័យលាភីលេខ៣បានទៅលើលោក ឈាវ បូរ៉ា។

គួរឱ្យដឹងផងដែរថា ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានចុងក្រោយកាលពីឆ្នាំ២០២៣ ពានស្តេចអុកចត្រង្គប្រចាំឆ្នាំបានទៅលើលោក សុខ លឹមហេង លេខ២បានទៅលើលោក ឈាវ បូរ៉ា និងលេខ៣បានលើលោក ហេង សៅឌី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post រកឃើញស្ដេចអុកឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.