យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកា បរិច្ចាគ ជាង៣លានដុល្លារ
ភ្នំពេញ ៖ បន្ទាប់ពីរៀបចំពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” រួចមក មកដល់ថ្ងៃ៥ មិថុនា យុទ្ធនាការនេះ បានទទួលថវិកាបរិច្ចាគ សរុបសមមូល ជាប្រាក់ដុល្លារចំនួន ៣ ៥១៧ ១៩៨ ដុល្លារ ពីសប្បុរសជនចំនួន ២៤១ ៨៣២ នាក់ ។ នេះបើតាមលោក ជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងនៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ៦ មិថុនា។ លោកជំទាវបានមានប្រសាសន៍ថា យុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។ ដូច្នេះចូលរួមបន្តទៀតដើម្បីកុមារកម្ពុជា។ សូមបញ្ជាក់ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ត្រូវបានចាប់ផ្តើមបើកយុទ្ធនាការកាលពីថ្ងៃ១ មិថុនា ស្របពេលអបអរសាទរ ទិវាកុមារអន្តរជាតិ ខួបលើកទី៧៦៕

ភ្នំពេញ ៖ បន្ទាប់ពីរៀបចំពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” រួចមក មកដល់ថ្ងៃ៥ មិថុនា យុទ្ធនាការនេះ បានទទួលថវិកាបរិច្ចាគ សរុបសមមូល ជាប្រាក់ដុល្លារចំនួន ៣ ៥១៧ ១៩៨ ដុល្លារ ពីសប្បុរសជនចំនួន ២៤១ ៨៣២ នាក់ ។ នេះបើតាមលោក ជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងនៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ៦ មិថុនា។

លោកជំទាវបានមានប្រសាសន៍ថា យុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ ។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។ ដូច្នេះចូលរួមបន្តទៀតដើម្បីកុមារកម្ពុជា។

សូមបញ្ជាក់ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ត្រូវបានចាប់ផ្តើមបើកយុទ្ធនាការកាលពីថ្ងៃ១ មិថុនា ស្របពេលអបអរសាទរ ទិវាកុមារអន្តរជាតិ ខួបលើកទី៧៦៕
