មេដឹកនាំ​បក្ស​ប្រឆាំងថៃងាក​មក​អបអរសាទរ​ ផែថងថានវិញ ក្រោយសំណើខ្លួនបរាជ័យ​

លោក Nattapong Ruangpanyawut ប្រធាន​គណបក្ស​ប្រជាជន​ក្នុង​នាម​ជា​មេ​ដឹក​នាំបក្ស​ប្រឆាំងដ៏ធំជាងគេនៅក្នុង​សភា ​បាន​ងាក​មកគាំទ្រ​​​និង​អបអរសាទរ​​លោកស្រីផែថងថានវិញ... The post មេដឹកនាំ​បក្ស​ប្រឆាំងថៃងាក​មក​អបអរសាទរ​ ផែថងថានវិញ ក្រោយសំណើខ្លួនបរាជ័យ​ appeared first on Kampuchea Thmey Daily.

មេដឹកនាំ​បក្ស​ប្រឆាំងថៃងាក​មក​អបអរសាទរ​ ផែថងថានវិញ ក្រោយសំណើខ្លួនបរាជ័យ​

ទីបំផុត មេដឹកនាំបក្សប្រឆាំងថៃដែល​​ដាក់​​ញត្តិ​​​​​ស្នើ​ឲ្យសភា​ជជែក​ដេញដោល​​និង​បោះឆ្នោត​​​ដកសេចក្តី​ទុក​ចិត្ត​លើ​សមាសភាព​​​​​នាយករដ្ឋមន្ត្រី​ថៃ ផែថង​ថាន ស៊ីណាវ៉ាត្រា ដោយ​ចោទ​​ថា ធ្វើការ​តាមបញ្ជា​ឪពុក​នោះ បាន​ងាកមកអបអរសាទរ​​វិញ​ ក្រោយ​​​លោកស្រី​ នាយករដ្ឋមន្ត្រី រួចផុតពីការ​បោះឆ្នោតទំលាក់ពីតំណែង​នៅ​ថ្ងៃ​​ពុធ​នេះ​។​

សមាជិកសភា​​​ឈរអមនាយករដ្ឋមន្ត្រី​ថៃ ផែថងថាន ក្រោយបោះឆ្នោត​សភា​រួច​​។ Nation

ប្រភពព័ត៌មាន​បាន​រាយការណ៍ថា បរិយាកាសនៅក្នុងរដ្ឋសភាថៃ បន្ទាប់​ពី​សមាជិកសភា​បាន​បោះឆ្នោតផ្តល់​សេចក្តីទុកចិត្ត​ដល់នាយក​រដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា ដោយសំឡេងភាគច្រើន៣១៩​ទល់​នឹង១៦២សំឡេង និងបរិយាកាសពោរពេញដោយភាពរីករាយ បន្ទាប់​ពីដឹងលទ្ធឆ្នោត ​ជំហររបស់​មេដឹកនាំ​បក្ស​ប្រឆាំង​ថៃ​បាន​ផ្លាស់ប្តូរ​​មក​កាន់​​​នាយករដ្ឋមន្ត្រីស្រ្តីវ័យ​ក្មេងរបស់​ថៃ​វិញ​។​

​ទន្ទឹមនឹង​នោះ តាមសេចក្តី​រាយការណ៍​ លោក Nattapong Ruangpanyawut ប្រធាន​គណបក្ស​ប្រជាជន​ក្នុង​នាម​ជា​មេ​ដឹក​នាំបក្ស​ប្រឆាំងដ៏ធំជាងគេនៅក្នុង​សភា រួមទាំងសមាជិក​គណបក្ស​ប្រជាជនមួយចំនួនទៀត បានបង្ហាញការអបអរ​សាទរនិងថត​រូប​ជាមួយនាយករដ្ឋមន្ត្រី ផែថងថាន នៅក្នុងសភា រួមជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួនផងដែរ

​​តាមសេចក្តីរាយការណ៍​ គេ​ឃើញសមាជិកសភាមក​​ពី​គណបក្សចម្រុះរដ្ឋាភិបាល​បាននាំថតរូបជាក្រុមជាមួយនឹងទឹកមុខញញឹមរីករាយ ជាពិសេសនាយករដ្ឋមន្ត្រី ផែថងថាន បានបង្ហាញទឹកមុខស្រស់ស្រាយស្នាមញញឹទៅកាន់អ្នកពាក់ព័ន្ធក្នុងលក្ខណៈមិត្តភាព៕

The post មេដឹកនាំ​បក្ស​ប្រឆាំងថៃងាក​មក​អបអរសាទរ​ ផែថងថានវិញ ក្រោយសំណើខ្លួនបរាជ័យ​ appeared first on Kampuchea Thmey Daily.