មិនមែនមានតែ វិសាខា ខណៈក្លិបបាល់ទះកម្ពុជា ៩ ទៀតក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់ពិភពលោក
ក្រុមបាល់ទះរបស់ប្រទេស កម្ពុជា ចំនួន ១០ ក្នុងនោះមានទាំង វិសាខា ផងដែរ បានស្ថិតនៅក្នុងចំណាត់ថ្នាក់បាល់ទះពិភពលោក។ The post មិនមែនមានតែ វិសាខា ខណៈក្លិបបាល់ទះកម្ពុជា ៩ ទៀតក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់ពិភពលោក appeared first on Kampuchea Thmey Daily.

ក្រុមបាល់ទះរបស់ប្រទេស កម្ពុជា ចំនួន ១០ ក្នុងនោះមានទាំង វិសាខា ផងដែរ បានស្ថិតនៅក្នុងចំណាត់ថ្នាក់បាល់ទះពិភពលោក។

នាប៉ុន្មានថ្ងៃនេះហាក់មានការចាប់អារម្មណ៍ខ្លាំងចំពោះចំណាត់ថ្នាក់បាល់ទះក្នុងពិភពលោក ដែលក្នុងនោះមានក្លិបបាល់ទះវិសាខារបស់ កម្ពុជា មួយដែរស្ថិតនៅលេខរៀងទី ២០៧៨ ក្នុងចំណោមក្រុមបាល់ទះខ្លាំងៗទូទាំងពិភពលោក ។
ទោះបីជាយ៉ាងណា ក្រុមបាល់ទះរបស់ កម្ពុជា ទាំងអស់ មិនមែនមានតែ វិសាខា មួយទេ ដែលស្ថិតនៅក្នុង ចំណាត់ថ្នាក់បាល់ទះពិភពលោក។ ដកស្រង់ចេញពីវែបសាយ Volleybox មានក្រុម ៩ ផ្សេងទៀតក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់នោះដែរ ដោយក្រុម បញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅចំណាត់ថ្នាក់ទី ៦៣៨៥, ក្រុមបាល់ទះក្រសួងមហាផ្ទៃស្ថិតនៅចំណាត់ថ្នាក់ទី ៦៨២៣, ក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅចំណាត់ថ្នាក់ទី ៦៨៤៩, ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ ៣ ស្ថិតនៅចំណាត់ថ្នាក់ទី ៦៩៧៤, ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ស្ថិតនៅចំណាត់ថ្នាក់ទី ៧០៥៧, ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្ថិតនៅចំណាត់ថ្នាក់ទី ៧២០៨, ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្ថិតនៅចំណាត់ថ្នាក់ទី ៧៣៣៧, ក្រុមបាល់ទះខេត្តតាកែវ ស្ថិតនៅចំណាត់ថ្នាក់ទី ៧៣៣៧ និងចុងក្រោយក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្ថិតនៅចំណាត់ថ្នាក់ទី ៧៣៧៦។

ទាក់ទងនឹងចំណាត់ថ្នាក់នេះផងដែរ ឃើញថាក្រុមបាល់ទះ វិសាខា ហាក់មានគម្លាតនៅលើក្រុមបាល់ទះផ្សេងៗរបស់កម្ពុជាឆ្ងាយ នោះក៏ដោយសារតែ ពួកគេគឺជាក្រុមមួយ ដែលមានលក្ខណៈស្តង់ដាជាក្លិបអាជីព ហើយមិនត្រឹមតែប៉ុណ្ណោះពួកគេក៏ជោគជ័យខ្លាំងដែរ ទាំងការប្រកួតប្រជែងនៅលើឆាកជាតិ និងអន្តរជាតិ។ តួយ៉ាងកាលពីឆ្នាំ ២០២៤ កន្លងទៅ ពួកគេទើបតែបានឈ្នះពាន Win Streak Volleyball Invitational នៅតៃវ៉ាន់ ខណៈឆាប់ៗខាងមុខនេះ ពួកគេនឹងត្រូវចេញទៅប្រកួតនៅទីនោះម្តងទៀត ក្នុងនាមជាក្រុមការពារតំណែងជើងឯក។
គួរបញ្ជាក់បន្ថែមថា ក្រុមបាល់ទះ ដែលស្ថិតនៅចំណាត់ថ្នាក់ទី ១ ក្នុងពិភពលោកបច្ចុប្បន្ន គឺក្រុម Modena Volley របស់ អ៊ីតាលី ចំណែកក្រុមនៅចំណាត់ថ្នាក់ទី ២ គឺក្រុម CSKA Moscow របស់ រុស្ស៊ី និងទី ៣ ក្រុម Dynamo Moscow របស់ រុស្ស៊ីដូចគ្នា៕

អត្ថបទ៖ សេម កុសល
The post មិនមែនមានតែ វិសាខា ខណៈក្លិបបាល់ទះកម្ពុជា ៩ ទៀតក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់ពិភពលោក appeared first on Kampuchea Thmey Daily.