មក​ដឹង​ពី​មូលហេតុ​ដែល​ផែនដី​កើន​កម្ដៅ​ខ្លាំង​ខុស​ធម្មតា​នៅ​ថ្ងៃ​នេះ

កាល​ពី​ថ្ងៃ​អង្គារ ក្រុម​តារាវិទូ​បាន​សង្កេត​ឃើញ​មានការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​លើ​ព្រះអាទិត្យ ដែល​មើល​ទៅ​ដូច​ជា​ស្លាប​បក្សីយក្ស​«bird wing» ... The post មក​ដឹង​ពី​មូលហេតុ​ដែល​ផែនដី​កើន​កម្ដៅ​ខ្លាំង​ខុស​ធម្មតា​នៅ​ថ្ងៃ​នេះ appeared first on Kampuchea Thmey Daily.

មក​ដឹង​ពី​មូលហេតុ​ដែល​ផែនដី​កើន​កម្ដៅ​ខ្លាំង​ខុស​ធម្មតា​នៅ​ថ្ងៃ​នេះ

ផែនដី​នៅ​ថ្ងៃ​ទី​១៦​ឧសភា​ បាន​កើន​ឡើង​កម្ដៅ​​​ខុស​ប្លែក​ពី​ធម្មតា ដោយ​​សារ​តែ​​​ក្រុម​តារាវិទូ​បាន​សង្កេត​ឃើញ​មានការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​លើ​ព្រះអាទិត្យ ដែល​មើល​ទៅ​ដូច​ជា​ស្លាប​បក្សីយក្ស​«bird wing» ​លាត​ចេញ​ពី​ផ្នែក​ខាង​ជើង​នៃ​ព្រះអាទិត្យ។

(រូបភាព៖ Getty)

យោង​តាម​ការ​ចុះផ្សាយ​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​របស់​​ Daily Mail ការផ្ទុះនេះកើតឡើងពីប្លាស្មាដែលមានកម្ដៅ​ខ្លាំង មានចម្ងាយជាង ៦០០,០០០ ម៉ាយ (ប្រមាណ ៩៦​ម៉ឺនគីឡូម៉ែត្រ) ឆ្ងាយជាងពីរដងនៃចម្ងាយពីផែនដីទៅព្រះច័ន្ទ។

ព្រឹត្តិការណ៍​នៃការផ្ទុះនេះ​បាន​​បញ្ចេញ​បរិមាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​​រលក​កម្ដៅ​ទៅ​ក្នុង​លំហ។ ការផ្ទុះនេះភាគច្រើនបានបាញ់ចេញពីប៉ូលខាងជើងរបស់ព្រះអាទិត្យ ដូច្នេះវានឹងមិនបុកផែនដីដោយផ្ទាល់ទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រជឿថា ​រលក​កម្ដៅ​​មួយ​ផ្នែក​របស់វា​អាច​ជះ​ឥទ្ធិពល​មកដល់ផែនដីនៅថ្ងៃនេះ ដែល​អាច​បង្ក​ជា​ការ​រំខានដល់ផ្កាយរណប បណ្ដាញ​ទំនាក់ទំនង​តាម​វិទ្យុ ប្រព័ន្ធ​GPS និងសូម្បីតែបណ្តាញអគ្គិសនីនៅក្នុងតំបន់មួយចំនួន។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ NASA បានថតវីដេអូមិនគួរឱ្យជឿនៃព្រឹត្តិការណ៍នេះ ដោយបង្ហាញពីប្លាស្មាទំហំ ៧៥ ដងនៃទំហំផែនដីដែលត្រូវបានផ្ទុះចេញទៅក្នុងលំហ។ អ្នកវិទ្យាសាស្ត្រកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះ ដើម្បីមើលថាតើព្យុះនេះអាចនឹងមានកម្លាំងខ្លាំងប៉ុនណានៅពេលវាមកដល់យើង៕

(រូបភាព៖ Reuters)
(រូបភាព៖ Shutterstock)

អត្ថបទ៖ ប៊ុន សុភាព

The post មក​ដឹង​ពី​មូលហេតុ​ដែល​ផែនដី​កើន​កម្ដៅ​ខ្លាំង​ខុស​ធម្មតា​នៅ​ថ្ងៃ​នេះ appeared first on Kampuchea Thmey Daily.