ព្រះខ័នរាជស្វាយរៀង ប៉ះ យុវជនសាមគ្គី ដណ្ដើម ពានស្វាយរៀងខាប់ U13
ការប្រកួតបាល់ទាត់ពានរង្វាន់ ស្វាយរៀងខាប់ យុវជនអាយុក្រោម១៣ឆ្នាំ លើកទី១ ឆ្នាំ២០២៤-២៥ ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ The post ព្រះខ័នរាជស្វាយរៀង ប៉ះ យុវជនសាមគ្គី ដណ្ដើម ពានស្វាយរៀងខាប់ U13 appeared first on Kampuchea Thmey Daily.

ការប្រកួតបាល់ទាត់ពានរង្វាន់ ស្វាយរៀងខាប់ យុវជនអាយុក្រោម១៣ឆ្នាំ លើកទី១ ឆ្នាំ២០២៤-២៥ ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីធ្វើការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលតាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ស្វាយរៀងខាប់ យុវជនអាយុក្រោម១៣ឆ្នាំ នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋាន ខេត្តស្វាយរៀង។ ចំពោះអ្នកគាំទ្រចូលរួមទស្សនាដោយសេរីដោយមិនមានការលក់សំបុត្រឡើយ និងជាពិសេសក៏មានការផ្សាយផ្ទាល់តាមរយៈ BTV NEWS៕
គូដណ្ដើមចំណាត់ថ្នាក់លេខ៣ (ម៉ោង ៣:០០នាទី)
- ធូប្រាឌឺ បាវិត VS សសយក ស្រុកកំពង់រោទិ៍
គូដណ្ដើមជើងឯក (ម៉ោង ៤:០០នាទី)
- យុវជនសាមគ្គី U13 VS ព្រះខ័នរាជស្វាយរៀង U13




អត្ថបទ៖ ផា រតនា
The post ព្រះខ័នរាជស្វាយរៀង ប៉ះ យុវជនសាមគ្គី ដណ្ដើម ពានស្វាយរៀងខាប់ U13 appeared first on Kampuchea Thmey Daily.