ផ្លូវការ! ក្រុមនៅអាមេរិកខាងត្បូង ៣ បានកក់កៅអីជុំចុងក្រោយ World Cup ២០២៦
គិតត្រឹមថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មិថុនានេះ បានរកឃើញក្រុមជម្រើសជាតិប្រចាំទ្វីប អាមេរិកខាងត្បូងចំនួន ៣ រួចរាល់ ដែលបានកក់កៅអីឡើងទៅកាន់ជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup ២០២៦)។ The post ផ្លូវការ! ក្រុមនៅអាមេរិកខាងត្បូង ៣ បានកក់កៅអីជុំចុងក្រោយ World Cup ២០២៦ appeared first on Kampuchea Thmey Daily.

គិតត្រឹមថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មិថុនានេះ បានរកឃើញក្រុមជម្រើសជាតិប្រចាំទ្វីប អាមេរិកខាងត្បូងចំនួន ៣ រួចរាល់ ដែលបានកក់កៅអីឡើងទៅកាន់ជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup ២០២៦)។

ការប្រកួតជម្រុះព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ប្រចាំតំបន់ អាមេរិកខាងត្បូង បានបញ្ចប់ការប្រកួតចំនួន ១៦ ប្រកួតហើយ ដោយនៅសល់ត្រឹម ២ ប្រកួតទៀតប៉ុណ្ណោះ។ បច្ចុប្បន្ន រកបាន ៣ ក្រុមហើយ ដែលទទួលបានកៅអីឡើងទៅជុំចុងក្រោយគឺ អាហ្សង់ទីន, អេក្វាទ័រ និង ប្រេស៊ីល។
ចំណែកក្រុមផ្សេងៗទៀតដូចជា អ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ កូឡុំប៊ី វ៉េណេស៊ុយអេឡា បូលីវី និងប៉េរូ គឺត្រូវរង់ចាំអ៊ុតមើលការប្រកួត ២ ប្រកួតចុងក្រោយសិន ទើបរកឃើញក្រុមណាខ្លះ នឹងត្រូវឡើងទៅកាន់ជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦។ ក្រុមណា នឹងត្រូវប្រកួតជម្រុះ playoff ជាមួយក្រុមមកពីទ្វីបផ្សេង។ ដោយឡែកក្រុមឈីលី គឺបានធ្លាក់ចេញពីវគ្គជម្រុះនេះហើយ។
គួរបញ្ជាក់ថា នៅទ្វីប អាមេរិកខាងត្បូង គឺទទួលបាន ៧ កៅអីកន្លះសម្រាប់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៕

អត្ថបទ៖ សេម កុសល
The post ផ្លូវការ! ក្រុមនៅអាមេរិកខាងត្បូង ៣ បានកក់កៅអីជុំចុងក្រោយ World Cup ២០២៦ appeared first on Kampuchea Thmey Daily.