ផលិតកម្មរថយន្តToyota កើនជាលើកដំបូងក្នុងរយៈពេល១ឆ្នាំ ខែមុន
ផលិតកម្មរថយន្តសកលរបស់ក្រុមហ៊ុន Toyota សម្រាប់ខែមករា បានកើនឡើង ៦ ភាគរយ ឆ្នាំលើឆ្នាំ ទៅដល់ ៧៨១ ៧២៩ គ្រឿង។ The post ផលិតកម្មរថយន្តToyota កើនជាលើកដំបូងក្នុងរយៈពេល១ឆ្នាំ ខែមុន appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Toyota Motor បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ផលិតកម្មរថយន្តនៅទូទាំងពិភពលោករបស់ខ្លួន បានកើនឡើងជាលើកដំបូងបំផុតក្នុងរយៈពេល ១ ឆ្នាំ កាលពីខែមករា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ផលិតកម្មរថយន្តសកលរបស់ Toyota សម្រាប់ខែមករា បានកើនឡើង ៦ ភាគរយ ឆ្នាំលើឆ្នាំ ដល់ ៧៨១ ៧២៩ គ្រឿង ដោយក្នុងនោះ ផលិតកម្មនៅជប៉ុនបានកើនឡើង ២២ ភាគរយ ដោយស៊ីសងគ្នាទៅនឹងការធ្លាក់ចុះនៅបណ្ដារោងចក្រក្រៅប្រទេសផ្សេងៗ។
ការផលិតនៅអាមេរិកខាងជើងបានកើនឡើង ៣ ភាគរយ នៅខែមករា ដោយសារកំណើនផលិតកម្មនៅម៉ិកស៊ិក ដែលប៉ះប៉ូវការធ្លាក់ចុះនៅសហរដ្ឋអាមេរិក និងកាណាដា។
យ៉ាងណាមិញ ការលក់ជាសាកលរបស់ក្រុមហ៊ុន Toyota មានសភាពដូចគ្នា ដោយកំណើនលក់ ១៣ ភាគរយនៅជប៉ុន ត្រូវស៊ីសងនឹងការធ្លាក់ចុះ ១៤ ភាគរយ នៅចិន និង ១ ភាគរយ នៅសហរដ្ឋអាមេរិក។ ប៉ុន្តែក្រុមហ៊ុននៅតែនិយាយថា តម្រូវការនៅអាមេរិកខាងជើងសម្រាប់រថយន្ត Toyota នៅតែរឹងមាំ ទោះបីមានភាពអវិជ្ជមានមួយចំនួនពីការធ្លាក់ព្រិលនៅខែមករា ក៏ដោយ៕
The post ផលិតកម្មរថយន្តToyota កើនជាលើកដំបូងក្នុងរយៈពេល១ឆ្នាំ ខែមុន appeared first on Kampuchea Thmey Daily.