ប្រយោគដ៏មានន័យ ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយផ្ទុះរឿងស្ទង់មតិអ្នកស័ក្តិសមចូលរួមប្រកួត MUC

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញសារផ្ញេីរជូនសាធារណជន ដែលកំពុងតែដេីរតាមក្តីស្រមៃខ្លួនឯង The post ប្រយោគដ៏មានន័យ ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយផ្ទុះរឿងស្ទង់មតិអ្នកស័ក្តិសមចូលរួមប្រកួត MUC appeared first on Kampuchea Thmey Daily.

ប្រយោគដ៏មានន័យ ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយផ្ទុះរឿងស្ទង់មតិអ្នកស័ក្តិសមចូលរួមប្រកួត MUC

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញសារផ្ញេីរជូនសាធារណជន ដែលកំពុងតែដេីរតាមក្តីស្រមៃខ្លួនឯង ក្នុងបំណងឱ្យចងចាំមនុស្ស ២ប្រភេទថា ខណៈពេលដែលដេីរអ្នកមិនទាន់ដល់គោលដៅជីវិត តែងតែមានមនុស្សពីរប្រភេទចាំមេីលអ្នកជានិច្ច នោះគឺ ‘’អ្នកចាំសេីចអ្នកនិងអ្នកដែលស្រឡាញ់អ្នក” ហេីយវាមិនសំខាន់ថាខាងណាច្រេីនជាងខាងណាទេ តែវាសំខាន់ត្រង់ថា តេីអ្នកនឹងរេីសមេីលមួយណាសំខាន់ជាង។

សារលើកឡើងនេះ គឺស្របពេលកម្មវិធី Miss Universe Cambodia កំពុងត្រៀមបើកដំណើរការប្រកួតជ្រើសរើសម្ចាស់រាជិនីគ្រងមកុដថ្មី Miss Universe Cambodia 2025 ហើយក្រុមអ្នកគាំទ្រ ក៏ដូចជាបណ្តាផេកដែលនិយមតាមដាននិងគាំទ្រវិស័យបវរកញ្ញាជាច្រើន បានលើកយករូបភាពស្រីស្អាតមួយចំនួន ព្រមនឹងរូបភាពរបស់កញ្ញា បង្ហោះស្ទង់មតិមហាជនថា “ស្រីស្អាតរូបណាដែលស្ថិតក្នុងចិត្តអ្នកគាំទ្រស័ក្តិសមជាម្ចាស់មកុដ MUC” ។

ជាក់ស្តែង តាមការស្ទង់មតិក្នុងចំណោមនោះ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានជំរុញឱ្យចូលប្រកួតក្នុងកម្មវិធី MUC 2025 ដែរ ដោយមើលឃើញពីសក្តានុពលរបស់បវរកញ្ញារូបនេះ ខណៈមតិខ្លះបែរជាមានការគិតផ្ទុយពីនេះ។

បើទោះបីជា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនទាន់បញ្ជាក់ថានឹងចូលរួមឬយ៉ាងណា ប៉ុន្តែដោយមើលឃើញមានការពេញចិត្ត និងសើចចំអកលើខ្លួន បវរកញ្ញារូបនេះ បានលើកយកការផុតស្ទង់មតិរបស់ផេក Sash Factor ភ្ជាប់នឹងប្រយោគដ៏មានន័យថា «ផ្ញើជូនអ្នកទាំងអស់គ្នាដែលកំពុងតែដើរតាមក្ដីស្រមៃ ខ្លួនឯង អ្នកត្រូវចាំថាក្នុងពេលដែលអ្នកដើរមិនទាន់ដល់គោលដៅ តែងតែមានមនុស្សពីរប្រភេទនេះ នឹងចាំមើលអ្នកជានិច្ច អ្នកចាំសើចអ្នក និង អ្នកដែលស្រឡាញ់អ្នក ហើយវាមិនសំខាន់ថាខាងណាច្រើនជាងខាងណាទេ តែវាសំខាន់ត្រង់ថាតើអ្នក នឹងរើសមើលមួយណាសំខាន់ជាង Look in to only positive supports they are my best energy ever»៕

The post ប្រយោគដ៏មានន័យ ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយផ្ទុះរឿងស្ទង់មតិអ្នកស័ក្តិសមចូលរួមប្រកួត MUC appeared first on Kampuchea Thmey Daily.