ប្រទេសអាស៊ានចំនួន ៣ ក្លាយជាដៃគូប្លុក BRICS
ប្លុក BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយដំបូងឡើយមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ខណៈ... The post ប្រទេសអាស៊ានចំនួន ៣ ក្លាយជាដៃគូប្លុក BRICS appeared first on Kampuchea Thmey Daily.
ប្រទេសអាស៊ានចំនួន ៣ ដូចជា ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីបានក្លាយជាដៃគូជាមួយក្រុមប្រទេស BRICS ដែលជាប្លុកសេដ្ឋកិច្ចមានរុស្ស៊ី និងចិនជាអ្នកដឹកនាំ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Pankin បាននិយាយនៅក្នុងកិច្ចប្រជុំរួមនៃរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម APEC ថា «បន្ទាប់ពីកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan ប្រទេសរុស្ស៊ីបិទបញ្ចប់, សហការី APEC របស់យើងដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានក្លាយជាដៃគូរនៃប្លុកមួយនេះ »។
លោក Pankin បានបញ្ជាក់ទៀតថា «ការចូលរួមរបស់ប្រទេសអាស៊ានទាំង ៣ នេះបានបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជនពិភពលោក ក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកដោយយុត្តិធម៌ កំណែទម្រង់ស្ថាប័នពិភពលោក និងកសាងទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយសមធម៌ »។
ចំណែក លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា បញ្ជីឈ្មោះនៃប្រទេសដៃគូថ្មីត្រូវបានយល់ព្រម ហើយប្រទេសនានានឹងត្រូវផ្ញើលិខិតអញ្ជើញជាលើកដំបូងឲ្យចូលរួមកិច្ចប្រជុំ BRICS លើកក្រោយ ហើយប្រសិនបើប្រទេសទាំងនោះឆ្លើយតបដោយវិជ្ជមាន ឈ្មោះរបស់ពួកគេនឹងត្រូវបានប្រកាសជាសាធារណៈ។
គួរបញ្ជាក់ថា ប្លុក BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយដំបូងឡើយមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ខណៈអាហ្រ្វិកខាងត្បូងបានចូលរួមនៅក្នុងឆ្នាំ ២០១១។ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ក៏បានចូលជាសមាជិករបស់ប្លុកមួយនេះផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាវាមួយនឹងក្លាយជាជម្រកថ្មី របស់ជនជាតិអាមេរិក ផ្លាស់ទៅក្រៅប្រទេស ឬនៅឆ្ងាយពីត្រាំ
The post ប្រទេសអាស៊ានចំនួន ៣ ក្លាយជាដៃគូប្លុក BRICS appeared first on Kampuchea Thmey Daily.