ព្យុះមួយទៀ​តហើយ កំពុង​វាយ​ប្រហារ​ហ្វីលីពីន

ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ហ្វីលីពីន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ព្យុះ​ តូរ៉ាជី (Toraji) បាន​វាយ​ប្រហារ​លើ​​តំបន់​ភាគឦសាន​​ប្រទេស,... The post ព្យុះមួយទៀ​តហើយ កំពុង​វាយ​ប្រហារ​ហ្វីលីពីន appeared first on Kampuchea Thmey Daily.

ព្យុះមួយទៀ​តហើយ កំពុង​វាយ​ប្រហារ​ហ្វីលីពីន

ទីភ្នាក់ងារ​ឧតុនិយម​ហ្វីលីពីន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ព្យុះ​ តូរ៉ាជី (Toraji) បាន​វាយ​ប្រហារ​លើ​​តំបន់​ភាគឦសាន​​ប្រទេស​របស់​ខ្លួន ខណៈ​ភូមិ​​ចំនួន ២ ៥០០​ ត្រូវ​បាន​​ប្រកាស​ឲ្យ​ជម្លៀស​ខ្លួន​ប្រជា​ពលរដ្ឋ​ទៅ​រក​ទី​​កន្លែង​សុវត្ថិភាព ហើយ​សាលា​រៀន និង​ការិយាល័យ​រដ្ឋ​​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ជា​បណ្ដោះ​អាសន្ន។

(រូបភាព៖ AP)

ព្យុះ តូរ៉ាជី គឺ​ជា​ព្យុះ​ទី​៤​ហើយ​ដែល​បាន​លុក​លុយ​ប្រទេស​ហ្វីលីពីន នៅ​ក្នុង​រយៈពេល​មិន​ដល់​​១​ខែ​ផង។ បច្ចុប្បន្ន មិន​ទាន់​មាន​របាយការណ៍​អំពី​ចំនួន​ខូចខាត ឬ​ក៏​​មនុស្ស​ស្លាប់​និង​រងរបួស​នៅ​​ឡើយទេ។

ទីភ្នាក់ងារ​​ឧតុនិយម បាន​ប្រាប់​ថា ព្យុះ​ទីហ្វុង​នេះ បាន​វាយ​ប្រហារ​លើ​ទីក្រុង Dilasag ដែល​មាន​ចម្ងាយ​ប្រមាណ ២២០​គីឡូម៉ែត្រ​ពីភាគឦសាន​​រដ្ឋធានី​ម៉ានីល ជាមួយ​ល្បឿន​ខ្យល់ ១៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។ តំបន់​ភាគ​ខាង​ជើង​​​​ហ្វីលីពីន ត្រូវ​បាន​ព្រមាន​ថា​អាច​កើត​មាន​ខ្យល់​កន្ត្រាក់​​ធ្ងន់ធ្ងរ និង​ភ្លៀង​ធ្លាក់​ខ្លាំង ព្រម​ទាំង​ហានិភ័យ​នៃ​រលក​ធំៗ ដែល​អាច​ប៉ះពាល់​​យ៉ាង​​ខ្លាំង​លើ​កោះ Luzon ដែល​ជា​កោះ​​មាន​មនុស្ស​រស់នៅ​ច្រើ​ន​ជាងគេ និង​ធំ​ជាង​គេរបស់​ហ្វីលីពីន។

ឆ្មាំ​សមុទ្រ​ហ្វីលីពីន បាន​​និយាយ​ថា អ្នក​ដំណើរ​ជិត ៧០០​នាក់​កំពុង​ជាប់​គាំង​​ខ្លួន​នៅ​កំពង់ផែ ខណៈ​ការ​ធ្វើ​ដំណើរ​តាម​​សមុទ្រ​​គ្រប់​ប្រភេទ​ត្រូវ​បាន​ផ្អាក។

មុន​ព្យុះ តូរ៉ាជី ហ្វីលីពីន​ក្នុង​រយៈពេល​ជិត​១​ខែ​នេះ បាន​រង​គ្រោះ​ចំនួន​៣​លើក​ដោយសារ​តែ​ព្យុះ Yinxing, Trami និង​ Kong-rey ដែល​បាន​​​​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ១៥៩​នាក់។

សូម​បញ្ជាក់​ថា ព្យុះ​ធំៗ​ប្រហែល​២០​ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ទឹកជុំវិញ​ហ្វីលីពីន​ជារៀងរាល់ឆ្នាំ ដោយបានបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លាប់មនុស្សរាប់រយ​នាក់៕

ដោយ៖ ឈាង

The post ព្យុះមួយទៀ​តហើយ កំពុង​វាយ​ប្រហារ​ហ្វីលីពីន appeared first on Kampuchea Thmey Daily.