ទូតចិន ប្រកាសថ្កោលទោស ដល់ជនដែលបាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនប៊ីន បានប្រកាសថ្កោលទោសដល់ជនដែលបាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងគាំទ្រដល់សមត្ថកិច្ចកម្ពុជា ក្នុងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសនោះ។ យោងតាមគេហទំព័ហ្វេសប៊ុក ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៤ កុម្ភៈ បានសរសេរលើបណ្តាញសង្គមថា “នារសៀលថ្ងៃទី១៤ ខែកុម្ភៈ មានការផ្ទុះករណីបាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យើងខ្ញុំសូមថ្កោលទោសដល់ជនបង្កហេតុជាខ្លាំង! និងសូមគាំទ្រដល់សមត្ថកិច្ចកម្ពុជាក្នុងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសនោះ”។ សូមជម្រាបថា ជនជាតិចិនពីរក្រុមបានឈ្លោះគ្នា ដោយភាគីម្ខាងប្រដាប់ដោយកាំភ្លើង AK ចំនួនពីរដើម ដេញបាញ់ទៅលើភាគីម្ខាងដែលជាគូរជម្លោះ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលរតន:សម្បត្តិ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនប៊ីន បានប្រកាសថ្កោលទោសដល់ជនដែលបាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងគាំទ្រដល់សមត្ថកិច្ចកម្ពុជា ក្នុងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសនោះ។
យោងតាមគេហទំព័ហ្វេសប៊ុក ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៤ កុម្ភៈ បានសរសេរលើបណ្តាញសង្គមថា “នារសៀលថ្ងៃទី១៤ ខែកុម្ភៈ មានការផ្ទុះករណីបាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យើងខ្ញុំសូមថ្កោលទោសដល់ជនបង្កហេតុជាខ្លាំង! និងសូមគាំទ្រដល់សមត្ថកិច្ចកម្ពុជាក្នុងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសនោះ”។
សូមជម្រាបថា ជនជាតិចិនពីរក្រុមបានឈ្លោះគ្នា ដោយភាគីម្ខាងប្រដាប់ដោយកាំភ្លើង AK ចំនួនពីរដើម ដេញបាញ់ទៅលើភាគីម្ខាងដែលជាគូរជម្លោះ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលរតន:សម្បត្តិ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
