ទស្សនិកជនអំពាវនាវសាច់ញាតិជួយ Justin  ​ក្រោយធ្លាក់​ក្នុងសភាពមើលលែងយល់

យោងតាមទំព័រ Six បានរាយការណ៍អំពីរូបភាពនៃការបង្ហាញខ្លួនចុងក្រោយរបស់ Justin Bieber នៅថ្ងៃទី ៨ ខែមិថុនានេះ... The post ទស្សនិកជនអំពាវនាវសាច់ញាតិជួយ Justin  ​ក្រោយធ្លាក់​ក្នុងសភាពមើលលែងយល់ appeared first on Kampuchea Thmey Daily.

ទស្សនិកជនអំពាវនាវសាច់ញាតិជួយ Justin  ​ក្រោយធ្លាក់​ក្នុងសភាពមើលលែងយល់

យោងតាមទំព័រ Six បានរាយការណ៍អំពីរូបភាពនៃការបង្ហាញខ្លួនចុងក្រោយរបស់ Justin Bieber នៅថ្ងៃទី ៨ ខែមិថុនានេះ ដែលបានធ្វើឲ្យសាធារណជនកាន់តែព្រួយបារម្ភ។ តារាចម្រៀងដើរតែម្នាក់ឯងតាមដងផ្លូវ មើលទៅស្គមស្គាំង មិនសប្បាយចិត្តសោះ ខណៈគេសង្ស័យថាលោកមានរបួសជើង ដោយសារតែពាក់ឧបករណ៍ការពារជង្គង់ ។

Justin Bieber ចេញ​ទៅ​ក្រៅ​តាម​ផ្លូវ​ជាមួយ​រាង​ស្គម និង​ជើង​រង​របួស, រូបភាព៖soha.vn

អ្វីដែលកាន់តែធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលម្តងទៀតនោះគឺថា លោកស្រាប់បង្ហោះរូប Selfie ចម្លែកៗជាច្រើននៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់។ ពីមុនៗមក តារាចម្រៀងពុំដែលធ្វើទង្វើបែបនេះនាំឲ្យគេយល់ច្រឡំឡើយ។មហាជនជាច្រើន​ជឿ​ថា តារា​ចម្រៀង​ប្រុស​កំពុង​ជួប​បញ្ហា​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ។

មិនតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនបានណែនាំ Justin ឲ្យឈប់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានអង្វរសាច់ញាតិ និងមិត្តភក្តិ ឆាប់ជួយដល់គាត់តាមដែលអាចធ្វើទៅបាន។ អ្នកផ្សេងទៀតបានបញ្ចេញមតិថា ស្ថានភាពពេលនេះគាត់ពិតជាត្រូវការព្យាបាលភ្លាមៗ តើនរណាម្នាក់អាចជួយសង្គ្រោះ Justin បាន? គាត់អស់សង្ឃឹម និងបាត់បង់ការគ្រប់គ្រងម្តងទៀត។

រូបភាព៖soha.vn

សកម្មភាពចម្លែករបស់តារាចម្រៀងប្រុសវ័យ៣១ឆ្នាំ បានធ្វើឲ្យមានការព្រួយបារម្ភមិនត្រឹមតែអំពីសុខភាពផ្លូវចិត្តរបស់គាត់ ដែលត្រូវបានគេសង្ស័យថា បានប៉ះពាល់ដោយការប្រើប្រាស់សារធាតុរំញោចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីអាពាហ៍ពិពាហ៍របស់គាត់ជាមួយតារាម៉ូដែល Hailey ផងដែរ។

បន្ទាប់ពីម៉ាកគ្រឿងសំអាង Rhode របស់ Hailey ត្រូវបានទិញក្នុងតម្លៃ១ពាន់លានដុល្លារកាលពីសប្តាហ៍មុន ហើយព័ត៌មាននៃការក្ស័យធនរបស់ម្ចាស់បទ «Baby» បានរីករាលដាលយ៉ាងខ្លាំង មនុស្សជាច្រើនគិតថា Justin កាន់តែធ្លាក់ចុះ និងគួរឲ្យសង្វេគ លែងសមនឹង Hailey ទៀតហើយ។ ទស្សនិកជនជាច្រើនថែមទាំងណែនាំភរិយា លែងលះគ្នាទៀតផង ព្រោះពេលនេះនាងមានភាពល្បីល្បាញ និងមានស្ថិរភាពផ្នែកហិរញ្ញវត្ថុល្អជាងស្វាមី។

ដោយឡែកសម្រាប់ Justin ពេញមួយខែឧសភា លោកត្រូវប្រព័ន្ធផ្វផ្សាយជាច្រើនរាយការណ៍អំពីបំណុល វិបត្តិ និងឈានទៅដល់ការក្ស័យធន។ ចំណុចកំពូលគឺការចេញផ្សាយភាពយន្តឯកសារដោយ TMZ ដែលហៅថា What Happened to Justin Bieber។ ខ្សែភាពយន្ដរយៈពេល ៤៤នាទីក៏បានលាតត្រដាងការចំណាយនិងបំណុលដ៏ច្រើនលើសលប់របស់លោក បន្ទាប់ពីបោះបង់ចោលដំណើរទេសចរណ៍ Justice ដោយសារតែហេតុផលសុខភាព៕

រូបភាព៖soha.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ម៉ូដែលរុស្ស៊ី ​វ័យ​២៤​ឆ្នាំ​ ​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្រោយ​ជួប​គ្រោះ​ថ្នាក់​ក្នុង​បន្ទប់ទឹក

The post ទស្សនិកជនអំពាវនាវសាច់ញាតិជួយ Justin  ​ក្រោយធ្លាក់​ក្នុងសភាពមើលលែងយល់ appeared first on Kampuchea Thmey Daily.