ថ្ងៃ​ស្អែក ឈុត ចិត្រា ប៉ះ​កីឡាករ​ជប៉ុន Hirota ក្នុង​ការ​ប្រកួត​ប្រដាល់​សកល

វា​ជា​រឿង​ដ៏​កម្រ​មួយ​ដែល​មាន​កីឡាករ​ប្រដាល់​សកល​កម្ពុជា ឈុត ចិត្រា បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​មួយ​កីឡាករ Hirota Issei The post ថ្ងៃ​ស្អែក ឈុត ចិត្រា ប៉ះ​កីឡាករ​ជប៉ុន Hirota ក្នុង​ការ​ប្រកួត​ប្រដាល់​សកល appeared first on Kampuchea Thmey Daily.

ថ្ងៃ​ស្អែក ឈុត ចិត្រា ប៉ះ​កីឡាករ​ជប៉ុន Hirota ក្នុង​ការ​ប្រកួត​ប្រដាល់​សកល

វា​ជា​រឿង​ដ៏​កម្រ​មួយ​ដែល​មាន​កីឡាករ​ប្រដាល់​សកល​កម្ពុជា ឈុត ចិត្រា បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​មួយ​កីឡាករ Hirota Issei នៅ​​ប្រទេស​ជប៉ុន នា​ថ្ងៃ​​អាទិត្យ ទី​៣០ ខែ​មីនា ឆ្នាំ​២០២៥។

ការ​ប្រកួត​នេះ​ក្នុង​កម្មវិធី Boxing to the Future ដែល​ជា​ការ​ប្រកួត​លក្ខណៈ​អាជីព​ដោយ​មាន​ជា​ច្រើន​គូ។ កីឡាករកម្ពុជា​ ឈុត ចិត្រា ត្រូវ​ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះ Hirota Issei សម្រាប់​ការប្រកួត​ប្រដាល់សកលអាជីព៦ទឹក ដែល​អាច​ចាត់​ទុក​ជា​បទ​ពិសោធ​ថ្មី​ដ៏​ល្អ​សម្រាប់​កីឡាករ​កម្ពុជា​ក្នុង​ការ​ទទួល​បាន​បទ​ពិសោធ​ថ្មី​ក្រៅ​ប្រទេស ក៏​ដូច​ជា​បង្កើន​លក្ខណៈ​អាជីព។

ជប៉ុន ជា​ប្រទេស​មួយ​ដែល​សំបូរ​ធន​ធាន​កីឡាករ កីឡាការិនី​ប្រដាល់​សកល ហើយ​មាន​កីឡាករ​ជា​ច្រើន​បាន​ឈាន​ដល់​កម្រិត​កំពូល​លំដាប់​ពិភព​លោក និង​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ប្រដាល់​សកល​ពិភព​លោក​ជា​ច្រើន។

ដោយ​ឡែក​កម្ពុជា​មិន​សូវ​មាន​សកម្មភាព​ប្រដាល់​សកល​ទេ​នៅ​ក្នុង​ប្រទេស​ទាំង​ការ​ប្រកួត​លក្ខណៈ​ស្ម័គ្រ​ចិត្ត និង​អាជីព ប៉ុន្តែ​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​បាន​ប្រឹង​ប្រែង​បញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​៕

អត្ថបទ៖ វីរបុត្រ

The post ថ្ងៃ​ស្អែក ឈុត ចិត្រា ប៉ះ​កីឡាករ​ជប៉ុន Hirota ក្នុង​ការ​ប្រកួត​ប្រដាល់​សកល appeared first on Kampuchea Thmey Daily.