តើជំងឺស្រឡទែនឆ្លងដោយរបៀបណា?
ជំងឺនេះអាចឆ្លងពីម្នាក់ទៅម្នាក់តាមរយៈការប៉ះពាល់ផ្ទាល់ ដូចជា ការក្អក កណ្តាស់ ... The post តើជំងឺស្រឡទែនឆ្លងដោយរបៀបណា? appeared first on Kampuchea Thmey Daily.
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ស្រឡទែន គឺជាជំងឺមួយប្រភេទ ដែលបង្កឡើងដោយពពួកវីរុស។ ជំងឺនេះអាចឆ្លងពីម្នាក់ទៅម្នាក់តាមរយៈការប៉ះពាល់ផ្ទាល់ ដូចជា ការក្អក កណ្តាស់ ការប៉ះពាល់គ្នាយូរ ការប៉ះពាល់សម្ភារៈបរិក្ខារបស់អ្នកជំងឺប្រើប្រាស់ តុ ឬកៅអី ជាដើម។
បើតាមលោកវេជ្ជបណ្ឌិត ជំងឺប្រភេទនេះ ២-៤ សប្តាហ៍ទើបចេញរោគសញ្ញា ហើយឈានដល់ការហើមក្រពេញទឹកមាត់នៅថ្ពាល់ខាងក្រោមត្រចៀក។ ចំពោះរោគសញ្ញាវិញ គឺមានអាការៈក្តៅខ្លួន អស់កម្លាំង ពិបាកលេបទឹកមាត់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ សម្រាប់ការព្យាបាល គឺអាចព្យាបាលទៅតាមរោគសញ្ញា ដូចជា នៅពេលក្តៅខ្លួន ប្រើឱសថបំបាត់ក្តៅខ្លួន និងថ្នាំបំបាត់ការឈឺចាប់នៅពេលហើមខ្លាំង និងត្រូវញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់ ដើម្បីសម្លាប់មេរោគ។
បន្ថែមពីនេះ លោកវេជ្ជបណ្ឌិតក៏បានណែនាំ ឱ្យឈប់សម្រាកនៅផ្ទះរយៈពេល ៥ថ្ងៃ ទៅមួយសប្តាហ៍ នៅពេលដែលមានលេចចេញនូវរោគសញ្ញាកើតឡើង ដើម្បីជៀសវាងការចម្លងទៅអ្នកដ៏ទៃ និងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ ចំណែអ្នកថែទាំ គឺត្រូវលាងសម្អាតដៃជាមួយសាប៊ូ ព្រោះអាចឆ្លងក្នុងករណីមិនធ្លាប់កើត និងមិនបានចាក់វ៉ាក់សាំងការពារ៕
ដោយ៖ គេន ម៉ាលិះ
The post តើជំងឺស្រឡទែនឆ្លងដោយរបៀបណា? appeared first on Kampuchea Thmey Daily.