អាហារ ដែលមានជាតិខ្លាញ់ ច្រើនក្នុងអាហារ មានឥទ្ធិពលប៉ះពាល់ លើសមត្ថភាពខួរក្បាល
វ៉ាស៊ីនតោន ៖ ថ្មីៗនេះអ្នកវិទ្យាសាស្រ្ត ជាច្រើនបានធ្វើការ ជួបប្រជុំគ្នានៅក្នុង ទៅក្រុងវ៉ាស៊ីនតោនដើម្បីធ្វើការ ពិនិត្យឡើងវិញនូវភស្តុតាងដែលថា ខ្លាញ់ក្នុងអាហារអាចប៉ះពាល់ដល់អារម្មណ៏ និងសមត្ថភាពក្នុងការរៀនសូត្រ ។ កុមារាម្នាក់ឈ្មោះ Marc Schcid ជាសិស្សថ្នាក់ទី៦ និង ម្តាយ ឈ្មោះ ម៉ារី អានណា (Mary Anna) បានអះអាងថា ពួកគេគឺជាអ្នកមានបញ្ហាយ៉ាង ពិតប្រាកដទៅលើសុភាសិតមួយដែលនិយាយថា “អ្នកគឺជាអ្វីដែលអ្នកញុំា” ។ កាលពីមួយឆ្នាំមុន ការធ្វើតេសវេជ្ជសាស្ត្រ បានបង្ហាញឲ្យឃើញថា ម៉ាក់ មានការចុះខ្សោយខាងប្រព័ន្ធខួរក្បាល ។គាត់ជាមនុស្សឆ្លាត ប៉ុន្តែគាត់មានការលំបាក ក្នុងការផ្តោត អារម្មណ៏ឬ យកចិត្តទុកដាក់ទៅលើអ្វីមួយ ដូចនេះទីប្រឹក្សាសាលា បានឲ្យយោបល់ គាត់ប្រើប្រាស់ថ្នាំ ជំនួយខួរក្បាល ប៉ុន្តែម្តាយរបស់គាត់មិនចង់ ឲ្យកូនរបស់គាត់ប្រើប្រាស់ ថ្នាំនោះឡើយ ដូច្នេះគាត់បានពិចារណា ពីការផ្លាស់ប្តូររបបអាហារវិញ ដោយសង្កត់ធ្ងន់ លើអាស៊ីតខ្លាញ់ជាច្រើន ដែលមានប្រយោជន៏ ។ក្នុងចំនោមអាស៊ីដខ្លាញ់ ទាំងនេះអូមេហ្គា ៣ មិន សូវមាននៅក្នុងអាហារធម្មតា របស់ជនជាតិអាមេមេរិកនោះទេ ប៉ុន្តែបើយោងទៅ […]
វ៉ាស៊ីនតោន ៖ ថ្មីៗនេះអ្នកវិទ្យាសាស្រ្ត ជាច្រើនបានធ្វើការ ជួបប្រជុំគ្នានៅក្នុង ទៅក្រុងវ៉ាស៊ីនតោនដើម្បីធ្វើការ ពិនិត្យឡើងវិញនូវភស្តុតាងដែលថា ខ្លាញ់ក្នុងអាហារអាចប៉ះពាល់ដល់អារម្មណ៏ និងសមត្ថភាពក្នុងការរៀនសូត្រ ។
កុមារាម្នាក់ឈ្មោះ Marc Schcid ជាសិស្សថ្នាក់ទី៦ និង ម្តាយ ឈ្មោះ ម៉ារី អានណា (Mary Anna) បានអះអាងថា ពួកគេគឺជាអ្នកមានបញ្ហាយ៉ាង ពិតប្រាកដទៅលើសុភាសិតមួយដែលនិយាយថា “អ្នកគឺជាអ្វីដែលអ្នកញុំា” ។
កាលពីមួយឆ្នាំមុន ការធ្វើតេសវេជ្ជសាស្ត្រ បានបង្ហាញឲ្យឃើញថា ម៉ាក់ មានការចុះខ្សោយខាងប្រព័ន្ធខួរក្បាល ។
គាត់ជាមនុស្សឆ្លាត ប៉ុន្តែគាត់មានការលំបាក ក្នុងការផ្តោត អារម្មណ៏ឬ យកចិត្តទុកដាក់ទៅលើអ្វីមួយ ដូចនេះទីប្រឹក្សាសាលា បានឲ្យយោបល់ គាត់ប្រើប្រាស់ថ្នាំ ជំនួយខួរក្បាល ប៉ុន្តែម្តាយរបស់គាត់មិនចង់ ឲ្យកូនរបស់គាត់ប្រើប្រាស់ ថ្នាំនោះឡើយ ដូច្នេះគាត់បានពិចារណា ពីការផ្លាស់ប្តូររបបអាហារវិញ ដោយសង្កត់ធ្ងន់ លើអាស៊ីតខ្លាញ់ជាច្រើន ដែលមានប្រយោជន៏ ។
ក្នុងចំនោមអាស៊ីដខ្លាញ់ ទាំងនេះអូមេហ្គា ៣ មិន សូវមាននៅក្នុងអាហារធម្មតា របស់ជនជាតិអាមេមេរិកនោះទេ ប៉ុន្តែបើយោងទៅ តាមមតិរបស់អ្នក ជំនាញមួយ ចំនួនបានឲ្យដឹងថា អូមេហ្គា ៣មានប្រយោជន៏ចំពោះសុខភាពរាងកាយនិងខួរក្បាល ។
ករណីភាគច្រើន អាហារបម្រុងរាងកាយអាចជាមធ្យោបាយល្អបំផុត ដើម្បីទទួលបានអាស៊ីដខ្លាញ់គ្រប់គ្រាន់ ។
លោកវេជ្ជបណ្ឌិត ជែកហ្គី លីនស្តូរី ដែលជាអ្នកស្រាវជ្រាវ ខាងផ្នែកម្ហូបអាហារបាននិយាយថា “ប្រសិនបើអ្នកផ្តល់នូវអាហារ បម្រុងរាងកាយមិន បានសមស្រប នោះកម្រិតអាស៊ីតខ្លាញ់ក្នុងឈាមផ្លាស់ប្តូរ ហើយឥរិយាបទរបស់ក្មេងក៏ប្រែប្រួល ទៅតាមនោះដែរ។”
លោកក៏បានបន្តទៀតថា៖ “ខ្ញុំបានឃើញករណីនេះ នៅក្នុងការសិក្សារបស់ខ្ញុំផ្ទាល់ ។”
អ្នកស្រីម៉ារី អាណា បាននិយាយថា ក្នុងរយៈប៉ុន្មានសប្តាហ៏ក្នុងការ ផ្លាស់ប្តូររបបអាហារ ការសិក្សារបស់កូនគាត់កាន់តែប្រសើរឡើង ។ គ្រូរបស់គាត់ បានសំគាល់ឃើញថា ឥរិយាបថរបស់ម៉ាក ដូចជារួសរាយជាងមុន ព្រមទាំងកាន់តែមានជំនឿទុកចិត្តលើខ្លួនឯងខ្លាំងជាងមុន។
ពពួកអាស៊ីតទាំងនេះ ពិសេសអូមេហ្គា៣ ក៏គេអាចឃើញមានផងដែរ នៅក្នុងប្រេងបន្លែអាហារចៀនក្រៀម ប័រ ធ្វើអំពីប្រេងរុក្ខជាតិ ត្រីបន្លែជាដើម។
ដោយ៖ ហង្ស សុបញ្ញា