អគ្គីភ័យដ៏ធំបង្ខំឲ្យជម្លៀសមនុស្សចេញពីផ្ទះ ៧០០ខ្នង នៅរដ្ឋ Colorado សហរដ្ឋអាមេរិក
អគ្គីភ័យឆាបឆេះបំផ្លាញផ្ទះនៅរដ្ឋColorado និងបន្តឆេះរាលដាលដោយសារខ្យល់បក់ខ្លាំងបណ្ដាលឲ្យផ្ទះជិត ៧០០ ខ្នងផ្សេងទៀតត្រូវបានជម្លៀសចេញ... The post អគ្គីភ័យដ៏ធំបង្ខំឲ្យជម្លៀសមនុស្សចេញពីផ្ទះ ៧០០ខ្នង នៅរដ្ឋ Colorado សហរដ្ឋអាមេរិក appeared first on Kampuchea Thmey Daily.
អគ្គីភ័យឆាបឆេះបំផ្លាញផ្ទះនៅរដ្ឋ Colorado និងបន្តឆេះរាលដាលដោយសារខ្យល់បក់ខ្លាំងបណ្ដាលឲ្យផ្ទះជិត ៧០០ ខ្នងផ្សេងទៀតត្រូវបានជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣០ខែតុលានេះ។
អគ្គីភ័យបានឆាបឆេះរាលដាលលើផ្ទៃដី ១៦៦ហិចតា បន្ទាប់ពីវាបានចាប់ផ្តើមឆេះលើផ្ទះមួយនៅរសៀលថ្ងៃចន្ទ ខណៈក្រុមអ្នកពន្លត់បានព្យាយាមទម្លាក់ទឹកពន្លត់ភ្លើង ជាពិសេសនៅ Highland Lakes ភាគពាយព្យនៃទីប្រជុំជន Divide ភាគពាយ័ព្យនៃរដ្ឋ Colorado Springs។ ទោះបីជាយ៉ាងណាប៉ូលិសលោក Jason Marksell នៅក្រុង Teller County បាននិយាយថា ភ្លៀងមួយចំនួនបានធ្លាក់នៅព្រឹកថ្ងៃអង្គារ ដែលជួយសម្រាលអណ្តាតភ្លើងបន្តិចផងដែរ។
ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យក៏ត្រូវបានបញ្ជូនឲ្យចូលរួមក្នុងប្រតិបត្តិការជួយពន្លត់នេះផងដែរ។ វាមិនច្បាស់ទេថាតើនៅពេលណាដែលអ្នកស្រុកនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសារភាពមិនច្បាស់លាស់នៃខ្យល់បក់ដែលប្តូរទិសដៅភ្លើង ស្របពេលដែលការបោះឆ្នោតប្រធានាធិបតីអាមេរិកជិតមកដល់ហើយនោះ។
សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃការឆេះនេះនៅឡើយ។ យោងតាមលោក Marksell បាននិយាយថា៖ «យើងកំពុងចាត់ទុកនេះជាអំពើឧក្រិដ្ឋកម្ម»។ លោកបានបដិសេធមិនបញ្ចេញព័ត៌មានបន្ថែមទៀតថាតើអគ្គិភ័យនេះជារឿងចៃដន្យ ឬដោយចេតនា ខណៈតម្លៃសរុបនៃផ្ទះដែលត្រូវបានជម្លៀសចេញគឺប្រហែល ៣០០លានដុល្លារ៕
អត្ថបទ៖ ប៊ុន សុភាព
The post អគ្គីភ័យដ៏ធំបង្ខំឲ្យជម្លៀសមនុស្សចេញពីផ្ទះ ៧០០ខ្នង នៅរដ្ឋ Colorado សហរដ្ឋអាមេរិក appeared first on Kampuchea Thmey Daily.