តុក្កតាសិច​បញ្ចូល​កម្មវិធី​ AI ​​​​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែរស់រវើក ហើយ​ការលក់​កើនខ្ពស់​​ខ្លាំង​​

ក្រុមហ៊ុន​ផលិត​​តុក្កតា​បម្រើ​សេវា​ផ្លូវ​ភេទ​ (តុក្តតា​សិច) ដ៏ធំបំផុត​នៅ​ក្នុង​ប្រទេសចិន​ បាន​​មើល​ឃើញ​ការ​បញ្ជា​ទិញ​​កើន​ឡើង​​រហូត​ដល់​៣០​​ភាគ​​រយ​នៅឆ្នាំ​នេះ​... The post តុក្កតាសិច​បញ្ចូល​កម្មវិធី​ AI ​​​​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែរស់រវើក ហើយ​ការលក់​កើនខ្ពស់​​ខ្លាំង​​ appeared first on Kampuchea Thmey Daily.

តុក្កតាសិច​បញ្ចូល​កម្មវិធី​ AI ​​​​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែរស់រវើក ហើយ​ការលក់​កើនខ្ពស់​​ខ្លាំង​​

​ក្រុមហ៊ុន​ផលិត​​តុក្កតា​បម្រើ​សេវា​ផ្លូវ​ភេទ​ (តុក្តតា​សិច) ដ៏ធំបំផុត​នៅ​ក្នុង​ប្រទេសចិន​ បាន​​មើល​ឃើញ​ការ​បញ្ជា​ទិញ​​កើន​ឡើង​​រហូត​ដល់​៣០​​ភាគ​​រយ បន្ទាប់​ពីភាព​ប្រសើរ​​ឡើង​នៃ​តុក្កតា​សិច​​ជាមួយនឹងការរួមបញ្ចូល​កម្មវិធី​​បញ្ញាសិប្បនិម្មិត​(AI) ដ៏​ពេញ​និយម​​​និង​ឆ្លើយ​តប​បាន​តាមតម្រូវការ​ទៅ​​ក្នុង​​តុក្កតាសិច។

រូបតុក្កតាស្រី​ដែល​គេតាំងបង្ហាញ។​ SCMP

ការ​លក់​កូន​ក្រមុំ​តុក្កតា​​បម្រើ​​ផ្លូវ​ភេទ​​​​មើល​ឃើ​ញ​នូវ​និន្នាការ​កើន​ឡើង​ខ្លាំង​ក្នុងឆ្នាំ​​២០២៥នេះ  ដោយសារ​តែ​ការ​ជំរុញ​​​ពី​ការ​បំពាក់​​​​បច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​ (AI) ដែល​ធ្វើ​ឲ្យ​កូន​ក្រមុំ​តុក្កតា​​​សិច​នោះ​កាន់តែ​មាន​​​ការ​ឆ្លើយ​តប​​ និង​ទំនាក់​​ទំនង​​កាន់តែ​​​ប្រសើរ​​។ ​នេះ​យោង​តាមការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន ​ South China Morning Post (SCMP)។​ បច្ចេកវិទ្យា​ចុងក្រោយ​នោះ​ ធ្វើ់​ឲ្យ​កូនក្រមុំ​តុក្តតា​​​នោះ​មានភាពឆ្លាតវៃជាងមុន ដោយផ្តល់នូវ «បុគ្គលិកលក្ខណៈ» ប្រហែលប្រាំបី​មុខ​​ងារ​ផ្សេងគ្នាដើម្បីជ្រើសរើស និងអាចបន្តការសន្ទនាដែលបានចាប់ផ្តើមពីរបីថ្ងៃមុនជាមួយអ្នកប្រើប្រាស់។

លោក ​Liu Jiangxia ​ស្ថាបនិក​​​នៃ​ក្រុមហ៊ុន WMDoll ដែលជាអ្នកផលិតតុក្កតាបម្រើ​​ផ្លូវភេទ​​ (សិច) ដ៏ធំបំផុតមួយរបស់ប្រទេសចិន បាន​និយាយថា ការ​​​ដាក់​បញ្ចូលរួម​គ្នា​​​​នៃ​​​ប្រភេទ​​​​តុក្កតា​​ដែល​មាន​​កម្មវិធី AI ​​បាន​ធ្វើឲ្យ​រូប​តុក្កតា​​​​ស្រី​​​នោះ​​កាន់តែ​មាន​ការ​ឆ្លើយ​តប និង​ទំនាក់​ទំនង​រស់​រវើក​។  ​WMDoll រំពឹងថានឹងកត់ត្រាការលក់កើនឡើង៣០​ភាគរយនៅឆ្នាំនេះ ដោយសារតែក្រុមហ៊ុនបាន​​អនុម័ត​ឱ្យ​ដំឡើងកម្មវិធី​ ​AI ដែល​ជា​ប្រភពបើកចំហរ ជួយកែលម្អបទពិសោធន៍អ្នកប្រើប្រាស់នៃផលិតផលរបស់ខ្លួន។

មតិ​​​ឆ្លើយ​តប​​ដែលបានទទួលដោយ WMDoll ជាទូទៅគឺល្អបន្ទាប់ពីរួមបញ្ចូលគំរូភាសាធំ (LLMs) ដែលជាបច្ចេកវិទ្យាដែលគាំទ្រសេវាកម្ម AI ទូទៅដូចជា ChatGPT ទៅក្នុងប្រដាប់​តុក្កតា​​​​បម្រើ​ផ្លូវភេទថ្មីរបស់ខ្លួន។  នេះបើយោងតាមស្ថាបនិក និងនាយកប្រតិបត្តិ Liu Jiangxia ។

Liu បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ South China Morning Post ដោយ​លើក​ឡើង​ថា៖«​វាធ្វើឱ្យតុក្កតាកាន់តែមានការឆ្លើយតប និងអន្តរកម្ម ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍កាន់តែប្រសើរ»​​៕​

បុរសវ័យ​​​ជ្រេ​បន្តិច​ថត​រូបតុក្កតា​ស្រី​​​ដែលគេដាក់​តាំង​​បង្ហាញ​។ China Daily

The post តុក្កតាសិច​បញ្ចូល​កម្មវិធី​ AI ​​​​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែរស់រវើក ហើយ​ការលក់​កើនខ្ពស់​​ខ្លាំង​​ appeared first on Kampuchea Thmey Daily.