តារាថៃ Tono ​ដែល​ប្រឈម​រឿងអាស្រូវស្នេហា​ដ៏ក្តៅ​គគុក​ មានតម្លៃខ្លួន​មិនធម្មតា​​

ឈ្មោះរបស់តារាចម្រៀង និងជាកំពូល​តារា​សម្ដែង​ប្រុស​ម្នាក់ដ៏​មាន​ទេព​កោសល្យ សមត្ថភាព​ព្រមគ្នា លោក Tono Phakin .... The post តារាថៃ Tono ​ដែល​ប្រឈម​រឿងអាស្រូវស្នេហា​ដ៏ក្តៅ​គគុក​ មានតម្លៃខ្លួន​មិនធម្មតា​​ appeared first on Kampuchea Thmey Daily.

តារាថៃ Tono ​ដែល​ប្រឈម​រឿងអាស្រូវស្នេហា​ដ៏ក្តៅ​គគុក​ មានតម្លៃខ្លួន​មិនធម្មតា​​

បច្ចុប្បន្ននេះ ឈ្មោះរបស់តារាចម្រៀង និងជាកំពូល​តារា​សម្ដែង​ប្រុស​ម្នាក់​ជន​ជាតិថៃ​ ដ៏​មាន​ទេព​កោសល្យ សមត្ថភាព​ព្រមគ្នា គឺ​លោក Tono Phakin ត្រូវមហាជនជាច្រើនជជែកវែកញែក បន្ទាប់ពីលោកបានធ្លាក់ទៅក្នុងរឿងអាស្រូវ​​ផ្លូវ​ភេទ​ដ៏​ក្តៅគគុក​ ពាក់ព័ន្ធនឹងអំពើផិតក្បត់លើមិត្តស្រី គឺតារា​សម្ដែង Nychaa Nuttanicha។

ថ្វីដ្បិតតែតួឯកប្រុសក្នុងរឿងថៃភាគថៃរូបនេះ មិនទាន់ចេញមុខបកស្រាយ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ លោក Tono បានចេញមកនិយាយពីឈ្មោះរបស់​អតីត​មិត្តស្រី Nychaa នៅលើឆាកប្រគំតន្ត្រីនៅចំពោះមុខទស្សនិកជនជាច្រើន។ ជាការពិតណាស់ បើទោះបីជាមានព័ត៌មានអាស្រូវហាក់មិនថមថយយ៉ាងណាក្ដី ប៉ុន្តែតារា​សម្តែង​វ័យ​៣៨​ឆ្នាំ Tono នៅតែមានកាលវិភាគច្រៀងសឹងតែរាល់ថ្ងៃ ជាមួយមិត្តភ័ក្តិរួម​ក្រុម «The Dust»​។

លើសពីនេះទៀត ស្របពេលដែលរឿងអាស្រូវក្បត់ចិត្តដៃគូសង្សារកាន់តែផ្ទុះពេញបណ្ដាញសង្គម​ទៅ​ហើយ​នោះ​ គេហទំព័រ thai2music.com ស្រាប់តែចេញផ្សាយនូវចំណងជើងមួយថា «ប្រាក់ចំណូលរបស់ លោក Tono​​ Pakin មិនមែនជាមនុស្សធម្មតាទេ»។

ក្នុងនោះវាថែមទាំងបញ្ជាក់ថា តារាចម្រៀង និងក្រុម The Dust មានតម្លៃចាប់ផ្តើមពី ១៦ម៉ឺនបាត(៤,៨១១.២៣ដុល្លារ) សម្រាប់ការសម្ដែងលើឆាកប្រហែល ១ ម៉ោង តម្លៃនេះទៀតសោត គឺសម្រាប់តែការបង្ហាញខ្លួនប៉ុណ្ណោះ។ ក្នុង​ករណី​លក់​សំបុត្រ​ អាច​មាន​ថ្លៃ​លើសនេះ ឬត្រូវថែមប្រាក់លើតន្ត្រី​បន្ថែមទៀត។

មិនតែប៉ុណ្ណោះ ប្រសិនបើមានការចំណាយលើការធ្វើដំណើរ ការស្នាក់នៅ អាហារ និងភេសជ្ជៈ និយោជកត្រូវតែចេញថ្លៃ​ចំណាយ​ឲ្យ​ទាំងអស់។ និយោជក​ត្រូវ​រៀបចំ​ឆាក ភ្លើង ពណ៌ និង​សំឡេង តាម​លក្ខណៈ​បច្ចេកទេស​របស់​សិល្បករតម្រូវចង់បាន ហើយសិល្បករនឹងផ្ញើវាតែ បន្ទាប់ពីការដាក់ប្រាក់ដំបូងប៉ុណ្ណោះ។

យ៉ាងណាមិញ បន្ទាប់ពីធ្លាយតម្លៃខ្លួនរបស់តារាសម្ដែងនិងចម្រៀង វ័យ៣៨ឆ្នាំ ទស្សនិកជនថៃជាច្រើនហាក់មិនភ្ញាក់ផ្អើល​នោះទេ ដោយសារតែកន្លងមក អ្នកដែលគាំទ្រ Tono តែងតែឃើញតារាប្រុសបញ្ចេញអស់ពីសមត្ថភាព រាល់ពេលឡើងឆាកប្រគំតន្រ្តី ទាំង​ការ​ច្រៀង និង​រាំក្នុងក្រុម The Dust​ នោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ចម្រៀងអាមេរិក​ Katy Perry ឱនថើបដី ពេលយានអវកាស​ចុះ​ចត​ជោគជ័យ​

The post តារាថៃ Tono ​ដែល​ប្រឈម​រឿងអាស្រូវស្នេហា​ដ៏ក្តៅ​គគុក​ មានតម្លៃខ្លួន​មិនធម្មតា​​ appeared first on Kampuchea Thmey Daily.