តម្លៃមាសអន្តរជាតិកើនឡើងថ្ងៃសុក្រនេះ ប៉ុន្តែរំពឹងធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍
តម្លៃមាសអន្តរជាតិ បានធ្លាក់ចុះប្រហែល ២ ភាគរយ នៅសប្ដាហ៍នេះ ដែលជាអត្រាគំហុកបំផុតប្រចាំសប្ដាហ៍ រាប់តាំងពីខែកុម្ភៈ។ The post តម្លៃមាសអន្តរជាតិកើនឡើងថ្ងៃសុក្រនេះ ប៉ុន្តែរំពឹងធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍ appeared first on Kampuchea Thmey Daily.

តម្លៃមាសកើនឡើងជាង១ភាគរយ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនៅថ្ងៃសុក្រនេះ ប៉ុន្តែរំពឹងថានឹងធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាង២ខែ សម្រាប់អត្រាតម្លៃប្រចាំសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ១,១៧ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ២៥៥ ដុល្លារ/អោន គិតត្រឹមម៉ោង ១២ និង ៣០ នាទី នៅទីក្រុងហុងកុង។
យ៉ាងណាមិញ តម្លៃមាសបានធ្លាក់ចុះប្រហែល ២ ភាគរយ នៅសប្ដាហ៍នេះ ដែលជាអត្រាគំហុកបំផុតប្រចាំសប្ដាហ៍ រាប់តាំងពីខែកុម្ភៈ។
តម្លៃមាសបានកើនដល់ចំណុចខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ៣ ៥០០ ដុល្លារ/អោន កាលពីថ្ងៃទី ២២ មេសា ដោយសារតែភាពមិនប្រាកដប្រជា បណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្មពន្ធគយ ជាពិសេសរវាងសហរដ្ឋអាមេរិក និងចិន។ យ៉ាងណាមិញ តម្លៃមាស ដែលគេរាប់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព បានធ្លាក់ចុះមកវិញនៅរយៈពេលក្រោយនេះ នៅពេលភាគីចិន និងអាមេរិក បានបង្ហាញបន្ទន់ជំហរដាក់គ្នា៕
The post តម្លៃមាសអន្តរជាតិកើនឡើងថ្ងៃសុក្រនេះ ប៉ុន្តែរំពឹងធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍ appeared first on Kampuchea Thmey Daily.