តម្លៃមាសធ្លាក់ចុះយ៉ាងគំហុក ក្រោយពេលលោក ដូណាល់ ត្រាំ ជាប់ឆ្នោត

តម្លៃហាងឆេងមាស​បានធ្លាក់ចុះយ៉ាងគំហុកប្រមាណជាង ១០០ ដុល្លារ ក្នុងមួយតម្លឹងនៅលើ​ទីផ្សារ​អន្តរជាតិ បន្ទាប់ពីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២៤។ លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ​ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា តម្លៃហាងឆេងមាសបានធ្លាក់ចុះជិត ១០០ ដុល្លារ ក្នុងមួយអោន ដោយសារតែលទ្ធផលបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។ លោក ឡុង សំណាង យល់ឃើញថា៖ «ការលើកឡើងរបស់លោក ដូណាល់ ត្រាំថា ប្រសិន​បើគាត់​ឡើងកាន់តំណែង​ជាប្រធានា​ធិ​បតី គាត់នឹងធ្វើឱ្យសហរដ្ឋអាមេរិកល្អប្រសើរជាងមុន មានន័យ​ថា សេដ្ឋកិច្ច​​អាមេរិកនឹងល្អប្រសើរនៅពេលខាងមុខ ​ក្នុង​អាណត្តិដែលគាត់ឡើងកាន់តំណែង ជាប្រធានាធិបតី អញ្ចឹងបើសេដ្ឋកិច្ចល្អ វារុញច្រានឱ្យលុយ​ដុល្លារ​ក៏ល្អដែរ នេះ​ជាហេតុផលមួយ​ដែលតម្លៃហាង​​ឆេងមាសធ្លាក់ចុះ គឺដោយសារតែលោក ដូណាល់ ត្រាំ ជាមនុស្សដែលមាន​ឥទ្ធិពល​ក្នុងការ​ជួញដូរ​តម្លៃ​ហាង​ឆេងមាស និងសេដ្ឋកិច្ចពិភ​ពលោក»។ ទោះជាយ៉ាងណា ​លោក ឡុង […] The post តម្លៃមាសធ្លាក់ចុះយ៉ាងគំហុក ក្រោយពេលលោក ដូណាល់ ត្រាំ ជាប់ឆ្នោត appeared first on Kampuche

តម្លៃមាសធ្លាក់ចុះយ៉ាងគំហុក ក្រោយពេលលោក ដូណាល់ ត្រាំ ជាប់ឆ្នោត

តម្លៃហាងឆេងមាស​បានធ្លាក់ចុះយ៉ាងគំហុកប្រមាណជាង ១០០ ដុល្លារ ក្នុងមួយតម្លឹងនៅលើ​ទីផ្សារ​អន្តរជាតិ បន្ទាប់ពីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២៤។

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ​ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា តម្លៃហាងឆេងមាសបានធ្លាក់ចុះជិត ១០០ ដុល្លារ ក្នុងមួយអោន ដោយសារតែលទ្ធផលបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។

លោក ឡុង សំណាង យល់ឃើញថា៖ «ការលើកឡើងរបស់លោក ដូណាល់ ត្រាំថា ប្រសិន​បើគាត់​ឡើងកាន់តំណែង​ជាប្រធានា​ធិ​បតី គាត់នឹងធ្វើឱ្យសហរដ្ឋអាមេរិកល្អប្រសើរជាងមុន មានន័យ​ថា សេដ្ឋកិច្ច​​អាមេរិកនឹងល្អប្រសើរនៅពេលខាងមុខ ​ក្នុង​អាណត្តិដែលគាត់ឡើងកាន់តំណែង ជាប្រធានាធិបតី អញ្ចឹងបើសេដ្ឋកិច្ចល្អ វារុញច្រានឱ្យលុយ​ដុល្លារ​ក៏ល្អដែរ នេះ​ជាហេតុផលមួយ​ដែលតម្លៃហាង​​ឆេងមាសធ្លាក់ចុះ គឺដោយសារតែលោក ដូណាល់ ត្រាំ ជាមនុស្សដែលមាន​ឥទ្ធិពល​ក្នុងការ​ជួញដូរ​តម្លៃ​ហាង​ឆេងមាស និងសេដ្ឋកិច្ចពិភ​ពលោក»។

ទោះជាយ៉ាងណា ​លោក ឡុង សំណាង ​បញ្ជាក់ថា ទំនោរធ្លាក់ចុះនឹងកើតមានបន្តទៀត ប៉ុន្តែ​នៅយប់​ថ្ងៃទី ០៧ ឈានចូលថ្ងៃទី ០៨ ខែវិច្ឆិកានេះ នឹងមានព័ត៌មានធំមួយទៀត ដែលធ្វើ​ឱ្យ​តម្លៃ​ហាង​​ឆេងមាសមានការប្រែប្រួលខ្លាំង គឺព័ត៌មានកាត់បន្ថយអត្រាការប្រាក់សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត​។

ធនាគារកណ្ដាលសហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួននឹងរក្សាអត្រាការប្រាក់នៅចន្លោះ ៤% នៅឆ្នាំ ២០២៤  ខណៈអត្រាការប្រាក់បច្ចុប្បន្ននៅ ៥% ហើយយប់នេះ គេព្យាករណ៍ថា នឹង​កាត់​​​​បន្ថយអត្រាការប្រាក់ ០.២៥% បន្ថែមទៀត នោះមានន័យថា លុយដុល្លារសហរដ្ឋ​អា​មេរិក​​​​ថមថយ ដែលទាញឱ្យតម្លៃហាងឆេងមាសហក់ឡើងវិញ។

បច្ចុប្បន្នតម្លៃហាងឆេងមាសនៅ ២ ៦៥៦​ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ស្មើនឹង ៣ ២០០ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។ សម្រាប់ហាងឆេងមាសនៅថ្ងៃទី ០៧ ខែវិច្ឆិកា​ឆ្នាំ ២០២៤​លក់ចេញ​នៅតាមបណ្ដា​ហាងនានា​ក្នុងរាជធា​នីភ្នំពេញ មានតម្លៃ ៣២២ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

The post តម្លៃមាសធ្លាក់ចុះយ៉ាងគំហុក ក្រោយពេលលោក ដូណាល់ ត្រាំ ជាប់ឆ្នោត appeared first on Kampuchea Thmey Daily.