ជឿឬអត់? កាបូបរូបបង្កងយីហោ LV នេះ មានតម្លៃជិត ២ ម៉ឺនដុល្លារ

ការបង្កើតរូបរាងចុងក្រោយបង្អស់របស់យីហោពិភពលោក Louis Vuitton (LV) បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ... The post ជឿឬអត់? កាបូបរូបបង្កងយីហោ LV នេះ មានតម្លៃជិត ២ ម៉ឺនដុល្លារ appeared first on Kampuchea Thmey Daily.

ជឿឬអត់? កាបូបរូបបង្កងយីហោ LV នេះ មានតម្លៃជិត ២ ម៉ឺនដុល្លារ

យោងតាម ​​Business Standard ការបង្កើតរូបរាងចុងក្រោយបង្អស់របស់យីហោពិភពលោក Louis Vuitton (LV) បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែលប្រភពជាច្រើនបានបង្ហាញពីកាបូបដែលមានរាងដូចបង្កងមានតម្លៃ ១៨,០០០ ដុល្លារអាមេរិក កាលពីថ្ងៃទី ០៦ ខែកុម្ភៈ។

ការរចនានេះបានបង្ហាញខ្លួននៅក្នុងកម្មវិធី Paris Fashion Week Fall Winter 2025 ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែមករា។ វាគឺជាការសហការរវាងនាយកច្នៃប្រឌិត Pharrell Williams និងអ្នករចនាម៉ូដសម្លៀកបំពាក់តាមដងផ្លូវដ៏ល្បីល្បាញរបស់ជប៉ុន NIGO ។ ពួកវាត្រូវបានផលិតចេញពីស្បែក Vachetta បោះពុម្ពដោយនិមិត្តសញ្ញានិមិត្តសញ្ញារបស់យីហោបារាំង និងមានរូបសត្វ​ Crustaceans​ ។ ក្រៅ​ពី​កាបូប យីហោនេះក៏យកបង្កង​ដាក់បង្ហាញ​នៅ​លើ​សម្លៀក​បំពាក់ និង​គ្រឿង​តុបតែង​លម្អ​ផ្សេងៗដែរ។

នៅលើ Instagram ទស្សនិកជនជាច្រើនបានបញ្ចេញមតិលើកាបូបនោះថា លុយជិត២ម៉ឺនដុល្លារសម្រាប់បង្កងមួយក្បាល ពួកគេពិតជាមិនយល់នោះទេ ដែលមនុស្សជាច្រើនចំណាយលុយទៅទិញរបស់បែបនេះយកមកជាកម្មសិទ្ធផ្ទាល់ខ្លួន។ ប៉ុន្តែយ៉ាងណា អ្នកខ្លះបានតបវិញថា សិល្បៈមានតម្លៃមិនអាចកាត់ថ្លៃបាន​ ប្រសិនបើពួកគេមានលុយ ក៏ពួកគេទិញវាដែរ។ វាស្អាតហើយប្លែក​ និងជាម៉ូដគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត។

Louis Vuitton ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨៥៤ហើយ​តែងតែ​ស្ថិត​ក្នុង​ផ្ទះ​ម៉ូដ​ប្រណីត​ថ្លៃ​បំផុត​ទាំង ១០ក្នុង​ពិភពលោក។ មុននឹងដាក់បង្ហាញកាបូបបង្កង ក្រុមហ៊ុនបានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងកាបូបរាងដូចយន្តហោះតម្លៃ ៣៩,០០០ ដុល្លារ និងកាបូបរាងដូចកាសែត ថ្នាំលាបកំប៉ុង ឬរាងខូឃីមានតម្លៃជាង ២,០០០ ដុល្លារអាមេរិកឯណោះ៕

រូបភាពពី៖​ LV
រូបភាពពី៖​ LV

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖បុរសវ័យក្មេង ក្លាយជាសេដ្ធីមានជាងគេក្នុងចំណោម YouTuber លើលោក

The post ជឿឬអត់? កាបូបរូបបង្កងយីហោ LV នេះ មានតម្លៃជិត ២ ម៉ឺនដុល្លារ appeared first on Kampuchea Thmey Daily.