ឆ្នាំ២០២៥នេះរដ្ឋជ្រើសរើសបុគ្គលិកពេទ្យបន្ថែម ៦៥០នាក់
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាក្នុងឆ្នាំ២០២៥នេះរដ្ឋាភិបាលនឹងជ្រើសរើសពេទ្យបន្ថែមចំនួន៦៥០នាក់ទៀតដើម្បីបំពេញការងារនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។ The post ឆ្នាំ២០២៥នេះរដ្ឋជ្រើសរើសបុគ្គលិកពេទ្យបន្ថែម ៦៥០នាក់ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ថាក្នុងឆ្នាំ២០២៥នេះរដ្ឋាភិបាលនឹងជ្រើសរើសពេទ្យបន្ថែមចំនួន៦៥០នាក់ទៀតដើម្បីបំពេញការងារនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។

ថ្លែងក្នុងសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំលេចនូវសកម្មភាពធំៗចំនួន៣ទាក់ទងនឹងវិស័យសុខាភិបាលរួមមានការជ្រើសរើសបំពេញបន្ថែមបុគ្គលិកពេទ្យ ការទម្លាក់ថវិកាសម្រាប់បង្កើនបរិមាណថ្នាំព្យាបាលលើសឈាម និងទឹកនោមផ្អែម និងការទម្លាក់ថវិកាជាង១៨លានដុល្លារអាមេរិកដើម្បីម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។
ជាមួយគ្នានឹងការលើកឡើងខាងលើសម្ដេចធិបតីក៏ឱ្យដឹងផងដែរថាឆ្នាំ២០២៥នេះរដ្ឋនឹងរើសបុគ្គលិកពេទ្យបន្ថែមសម្រាប់ធ្វើការនៅតាមមណ្ឌលសុខភាពទូទាំងប្រទេសចំនួន៦៥០នាក់ផងដែរ។

សម្ដេចធិបតីបញ្ជាក់ថា សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយអទិភាពនេះត្រូវបានអនុវត្តន៍តាំងពីដើមអាណត្តិមកក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post ឆ្នាំ២០២៥នេះរដ្ឋជ្រើសរើសបុគ្គលិកពេទ្យបន្ថែម ៦៥០នាក់ appeared first on Kampuchea Thmey Daily.