គ្រូ Koji ទទួលស្គាល់សមត្ថភាពក្រុមកម្ពុជា ពុំទាន់អាចប្រជែងជាមួយ វៀតណាម
លោក Koji Gyotoku ដែលទើបត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា ប្រកាសតែងតាំងជាគ្រូបង្គោលថ្មីៗនេះ បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ដោយលោកចាត់ទុកសមត្ថភាពក្រុមគោព្រៃបច្ចុប្បន្ន... The post គ្រូ Koji ទទួលស្គាល់សមត្ថភាពក្រុមកម្ពុជា ពុំទាន់អាចប្រជែងជាមួយ វៀតណាម appeared first on Kampuchea Thmey Daily.

លោក Koji Gyotoku ដែលទើបត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា ប្រកាសតែងតាំងជាគ្រូបង្គោលថ្មីៗនេះ បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ដោយបានចាត់ទុកសមត្ថភាពក្រុមគោព្រៃបច្ចុប្បន្ន ពុំទាន់អាចប្រកួតប្រជែងជាមួយក្រុមជម្រើសជាតិ វៀតណាមបាននៅឡើយទេ។

ជាការពិតណាស់ នៅក្នុងការប្រកួតកម្រិតឈុតធំ ក្រុមជម្រើសជាតិកម្ពុជា គឺពុំទាន់បានយកឈ្នះលើក្រុម វៀតណាម បានសូម្បីម្តង ពោលគឺជួបគ្នា ១០ លើកចុងក្រោយ ដោយរាប់តាំងពីឆ្នាំ ១៩៩៥ គឺក្រុម កម្ពុជា បានបរាជ័យទាំងអស់។ ប៉ុន្តែបើក្រឡេកទៅមើលស្ថិតិរបស់ក្រុមថ្នាលយុវជនវិញ គឺហាក់មានស្ថិតិល្អជាង ដោយពួកគេធ្លាប់ឈ្នះវៀតណាមបានម្តង ដែលពេលនោះបានឈ្នះក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតពាន AFF U-19 Championship។
យ៉ាងណា នៅវេលាព្រឹកម្សិលមិញនេះ មុនហោះទៅកាន់ប្រទេស វៀតណាម លោក Koji Gyotoku ត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកចង់ឈ្នះ វៀតណាម ខ្លាំង ដ្បិតជាការប្រកួតមិត្តភាពនៅថ្ងៃទី ១៩ នេះដែរឬទេ ដើម្បីបង្កើតកំណត់ត្រាឈ្នះលើកដំបូង ក្នុងនាមជាគ្រូបង្វឹកផ្លូវការរបស់កម្ពុជា? ភ្លាមនោះបុរសសញ្ជាតិ ជប៉ុន វ័យ ៦០ ឆ្នាំ បានឆ្លើយតបមកវិញថា៖ «ប្រកួតលើកនេះ បើយើងឈ្នះវៀតណាម យើងប្រៀបដូចជាក្រុមជើងឯកអាស៊ីហើយ (សើច)។ យើងមិនទាន់មានសមត្ថភាព ដែលអាចឈ្នះ ១០០% ទេ ប៉ុន្តែពួកយើងនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីការប្រកួតមួយនេះ»៕

អត្ថបទ៖ សេម កុសល
The post គ្រូ Koji ទទួលស្គាល់សមត្ថភាពក្រុមកម្ពុជា ពុំទាន់អាចប្រជែងជាមួយ វៀតណាម appeared first on Kampuchea Thmey Daily.