គួន ម៉ុម សម្លឹងឃើញ យ៉ុន ខេមរៈ និង កែវ ស្រេងលីហ៊ួរ ជាអ្នកស្នង សួន ចាន់ណារ៉ូ
«យើងអាចលេងបាន ពីព្រោះកាយសម្បទាធំៗដូចគ្នា យើងអាចសង្គ្រោះគ្នាបាន ពីព្រោះពួកគាត់អាចកែបាល់បានច្បាស់»។ The post គួន ម៉ុម សម្លឹងឃើញ យ៉ុន ខេមរៈ និង កែវ ស្រេងលីហ៊ួរ ជាអ្នកស្នង សួន ចាន់ណារ៉ូ appeared first on Kampuchea Thmey Daily.
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា គួន ម៉ុម សម្លឹងឃើញកីឡាករវ័យក្មេង កែវ ស្រេងលីហ៊ួរ និង យ៉ុន ខេមរៈ ដែលអាចជំនួសអ្នកលើកបាល់ (អ្នកប៉ះសេ) សួន ចាន់ណារ៉ូ បាននៅក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា។
សួន ចាន់ណារ៉ូ ជាអ្នកប៉ះសេដ៏ឆ្នើមនៅក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្លិបបាល់ទះវិសាខា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅពេលនេះបានសម្រេចចូលនិវត្តន៍ពីអាជីពបាល់ទះហើយ។ ការចូលនីវត្តន៍របស់ប្រធានក្រុមរូបនេះបានធ្វើឲ្យបាត់បង់ធានដ៏សំខាន់នៅក្នុងក្រុមជម្រើសជាតិ និងវិសាខា។
ជាក់ស្តែងក្រុមខេត្តព្រៃវែងដែលកីឡាករមកពីក្លិបបាល់ទះវិសាខាធ្វើមិនសូវបានល្អទេក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤។ គួន ម៉ុម សមាជិកដ៏សំខាន់របស់ក្រុមខេត្តព្រៃវែងបាននិយាយថា បន្ទាប់ពីអត់ សួន ចាន់ណារ៉ូ ទៅ ការលេងក្នុងក្រុមរបស់លោកគ្មានទម្រង់ច្បាស់លាស់ និងមិនដឹងថានរណាជាអ្នកលើកបាល់ឲ្យពិតប្រាកដ។ រហូតដល់ពេលនេះនៅមិនទាន់មានអ្នកប៉ះសេជំនួស សួន ចាន់ណារ៉ូ ឡើយក្នុងក្លិបវិសាខា។
ទោះបីជាយ៉ាងណា បើនិយាយពីក្រុមជម្រើសជាតិវិញមានកីឡាករ២រូបដែលអាចស្នងតំណែង សួន ចាន់ណារ៉ូ បាន។ គួន ម៉ុម បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«នៅក្នុងក្រុមជម្រើសសជាតិ ខ្ញុំគិតថា យើងមានកីឡាករ កែវ ស្រេងលីហ៊ួរ និងកីឡាករ យ៉ុន ខេមរៈ នៅក្រុមស្នងការគឺអាចបាន៧០%បន្តពី ចាន់ណារ៉ូ។ យើងអាចលេងបាន ពីព្រោះកាយសម្បទាធំៗដូចគ្នា យើងអាចសង្គ្រោះគ្នាបាន ពីព្រោះពួកគាត់អាចកែបាល់បានច្បាស់»។
ក្លិបបាល់ទះវិសាខា ត្រូវមានភារកិច្ចសំខាន់៣ក្នុងរយៈពេលប្រមាណ៣ខែខាងមុខគឺពានរង្វាន់សម្តេចក្រឡាហោម ស ខេង, ពានរង្វាន់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងពានរង្វាន់លីគបាល់ទះកំពូលកម្ពុជា (តេជោលីគ»។
ចំពោះក្រុមបាល់ទះជម្រើសជាតិកម្ពុជាមានព្រឹត្តិការណ៍អន្តរជាតិសំខាន់២នៅឆ្នាំ២០២៥គឺ កីឡាស៊ីហ្គេម នៅប្រទេសថៃ និងពានរង្វាន់ SEA V. League នៅប្រទេសឥណ្ឌូណេស៊ី ដូច្នេះត្រូវការចាំបាច់អ្នកប៉ះសេដ៏ល្អ៕
អត្ថបទ៖ វីរបុត្រ
The post គួន ម៉ុម សម្លឹងឃើញ យ៉ុន ខេមរៈ និង កែវ ស្រេងលីហ៊ួរ ជាអ្នកស្នង សួន ចាន់ណារ៉ូ appeared first on Kampuchea Thmey Daily.