ក្លិបយក្សនៅ អ៊ីតាលី មួយ ដាក់គោលដៅយក Modric ឲ្យបាននៅរដូវក្តៅនេះ
ក្លិប AC Milan កំពុងកំណត់គោលដៅចង់បានខ្សែបម្រើចាស់វស្សា Luka Modric នៅរដូវក្តៅនេះ។ The post ក្លិបយក្សនៅ អ៊ីតាលី មួយ ដាក់គោលដៅយក Modric ឲ្យបាននៅរដូវក្តៅនេះ appeared first on Kampuchea Thmey Daily.

ក្លិប AC Milan កំពុងកំណត់គោលដៅនាំខ្សែបម្រើចាស់វស្សា Luka Modric នៅរដូវក្តៅនេះ។

Modric បានសម្រេចចិត្តចាកចេញពី Real Madrid នៅរដូវកាលនេះហើយ បន្ទាប់ពីស្នាក់នៅទីនេះអស់រយៈពេល ១៣ ឆ្នាំ ខណៈនៅទីផ្សារដោះដូរកីឡាករពេលនេះ រូបគេបានក្លាយជាកីឡាករផ្ទេរ ដែលគ្មានតម្លៃខ្លួន។
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប AC Milan គឺមានក្តីសុបិនចង់បាន Modric មកកាន់ក្រុមពួកគេនៅរដូវក្តៅនេះ។
ប្រភពដដែលបានបន្ថែមទៀតថា នាយកក្លិបថ្មីលោក Igli Tare គឺមានក្តីសុបិនចង់នាំយក Modric មកកាន់ទឹកដី អ៉ីតាលី។ ខ្សែបម្រើវ័យ ៣៩ ឆ្នាំរូបនេះ គឺត្រូវបានថ្នាក់ដឹកនាំក្លិប AC Milan លើកមកជជែកនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់ក្លិប ដោយបានកំណត់គាត់ជាគោលដៅផ្ទេរមួយ។
ទោះបីជាយ៉ាងណា Modric គឺទទួលបានសំណើពីក្លិបផ្សេងៗជាច្រើនជុំវិញពិភពលោក ប៉ុន្តែគាត់មិនទាន់បានសម្រេចចិត្តអំពីក្លិបបន្ទាប់ ដែលគាត់នឹងទៅចូលរួមនៅឡើយទេ។

គួរឱ្យដឹងថា Modric ត្រូវបានគេចាត់ទុក ជាវីរបុរសមួយរូបរបស់ Real Madrid។ ចំពោះការលេងនៅទឹកដី Santiago Bernabeu ១៣ ឆ្នាំ ខ្សែបម្រើសញ្ជាតិ ក្រូអាត ធ្លាប់បានឈ្នះពាន Champions League ៦ លើក, ពាន FIFA Club World Cup ៥ លើក, ពាន UEFA Super Cup ៥ លើក, ពាន La Liga ៤ លើក, ពាន Copa del Rey ២ លើក, ពាន Spanish Super Cup ៥ លើក និងពានមួយចំនួនទៀត ហើយគាត់ក៏ធ្លាប់បានឈ្នះពាន Ballon d’Or ម្តងផងដែរ នៅឆ្នាំ ២០១៨៕


ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
The post ក្លិបយក្សនៅ អ៊ីតាលី មួយ ដាក់គោលដៅយក Modric ឲ្យបាននៅរដូវក្តៅនេះ appeared first on Kampuchea Thmey Daily.