ក្រុមហ៊ុនរបស់ព្រុយណេ មកសិក្សាស្វែងយល់ពីសក្តានុពលកម្ពុជា ដើម្បីវិនិយោគលើវិស័យសុខាភិបាល
ភ្នំពេញ ៖ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម បានមកសិក្សាស្វែងយល់ពីកាលានុវត្តភាព សហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យសុខាភិបាល ។ ការលើកឡើងរបស់លោក Dato Khairul Hamed នេះ ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃ២០ វិច្ឆិកា ក្នុងគ្រាលោក និងគណៈប្រតិភូបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្រៅពីមានគម្រោងវិនិយោគលើ វិស័យសុខាភិបាលហើយ នាយកប្រតិបត្តិនៃក្រុមហ៊ុន Khazanah រូប នេះ ក៏សម្លឹងឃើញឱកាសវិនិយោគ វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក និងវិស័យធនាគារផងដែរ។ សម្រាប់សាស្ត្រាចារ្យរដ្ឋមន្ត្រីស្វាគមន៍ក្រុមហ៊ុនដែល មានចំណាប់អារម្មណ៍ស្វែងយល់ និងស្នើសុំការណែនាំស្តីពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ សាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានជម្រាបពីអាទិភាព និងគោលនយោបាយសុខាភិបាល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាជាតិ ព្រមទាំងបានគូស រំលេចពីយន្តការ លក្ខខណ្ឌ និងវិធានការចាំបាច់នានា របស់ក្រសួងសុខាភិបាល សម្រាប់តម្រង់ទិស និងគាំទ្រដល់ការវិនិយោគផ្នែកឯកជន វិស័យសុខាភិ
ភ្នំពេញ ៖ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម បានមកសិក្សាស្វែងយល់ពីកាលានុវត្តភាព សហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យសុខាភិបាល ។
ការលើកឡើងរបស់លោក Dato Khairul Hamed នេះ ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃ២០ វិច្ឆិកា ក្នុងគ្រាលោក និងគណៈប្រតិភូបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្រៅពីមានគម្រោងវិនិយោគលើ វិស័យសុខាភិបាលហើយ នាយកប្រតិបត្តិនៃក្រុមហ៊ុន Khazanah រូប នេះ ក៏សម្លឹងឃើញឱកាសវិនិយោគ វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក និងវិស័យធនាគារផងដែរ។
សម្រាប់សាស្ត្រាចារ្យរដ្ឋមន្ត្រីស្វាគមន៍ក្រុមហ៊ុនដែល មានចំណាប់អារម្មណ៍ស្វែងយល់ និងស្នើសុំការណែនាំស្តីពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ សាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានជម្រាបពីអាទិភាព និងគោលនយោបាយសុខាភិបាល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាជាតិ ព្រមទាំងបានគូស រំលេចពីយន្តការ លក្ខខណ្ឌ និងវិធានការចាំបាច់នានា របស់ក្រសួងសុខាភិបាល សម្រាប់តម្រង់ទិស និងគាំទ្រដល់ការវិនិយោគផ្នែកឯកជន វិស័យសុខាភិបាលនៅកម្ពុជា សំដៅបម្រើផលប្រយោជន៍ប្រជាជនផង និងការទទួលបានជោគជ័យរបស់ក្រុមហ៊ុនផងដែរ។
ជាមួយគ្នានេះ លោកនាយកក្រុមហ៊ុនបានថ្លែង អំណរគុណលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការណែនាំ ចង្អុលបង្ហាញនិងតម្រង់ទិសក្រុម ហ៊ុនឲ្យទទួលបានគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត។
សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្រុមហ៊ុនឲ្យ បន្តពិភាក្សាជាមួយអង្គភាពជំនាញ ក្រោមឱវាទក្រសួងសុខាភិបាល ដើម្បីសិក្សាលម្អិតអំពីគម្រោង វិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕