សត្វស្វារត់ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រអាមេរិក​រដ្ឋ ប៉ុន្តែ​មិនគ្រោះ​ថ្នាក់​ដល់​មនុស្ស​

សត្វស្វាចំនួន ៤៣ ក្បាលបានរត់គេចពីបរិវេណដែលប្រើសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនៅរដ្ឋ South Carolina ប៉ុន្តែមេប៉ូលិសថា មិនគ្មានគ្រោះ... The post សត្វស្វារត់ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រអាមេរិក​រដ្ឋ ប៉ុន្តែ​មិនគ្រោះ​ថ្នាក់​ដល់​មនុស្ស​ appeared first on Kampuchea Thmey Daily.

សត្វស្វារត់ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រអាមេរិក​រដ្ឋ ប៉ុន្តែ​មិនគ្រោះ​ថ្នាក់​ដល់​មនុស្ស​

សត្វស្វាចំនួន៤៣ក្បាលបានរត់គេចពីបរិវេណដែលប្រើសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនៅរដ្ឋ South Carolina សហរដ្ឋ​អាមេរិក ប៉ុន្តែមេប៉ូលិសថា សត្វ​ស្វាទាំងនោះ​មិនបង្កគ្រោះថ្នាក់ដល់សាធារណជនដែល​នាំ​ដល់​ក្តី​កង្វល់​ឡើយ​។

(រូបភាព៖ Getty)

កាល​ពីសប្តាហ៍​មុន មេប៉ូលិសនៅ Yemassee លោក Gregory Alexander បាននិយាយថា សត្វ​​ស្វាទាំងនោះគ្មាន​គ្រោះថ្នាក់ គ្រាន់មានភាពច្របូកច្របល់បន្តិច ខណៈពួកវាមិនឆ្លងជំងឺអ្វីទាំងអស់។

លោក Alexander បាននិយាយថា សត្វស្វា Rhesus បានរត់គេចខ្លួនពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រ Alpha Genesis កាលពីថ្ងៃពុធសប្តាហ៍​មុន​​ នៅពេលដែលបុគ្គលិកថ្មីមិនបានបិទទ្វារទាំងស្រុងនោះទេ។ សត្វស្វាទាំងនេះគឺជាសត្វញីដែលមានទម្ងន់ប្រហែល៣គីឡូក្រាម ហើយ​នៅក្មេង និងតូចណាស់ដែលពួកវាមិនត្រូវបានប្រើប្រាស់សម្រាប់ធ្វើតេស្ត។

ប្រជាជនដែលរស់នៅក្បែរនោះត្រូវបានណែនាំឲ្យបិទបង្អួច និងទ្វារផ្ទះរបស់ពួកគេ ដើម្បីកុំឱ្យសត្វស្វាទាំងនោះរកកន្លែងលាក់ខ្លួននៅខាងក្នុង ហើយប្រសិនបើពួកគេឃើញសត្វស្វាទាំងនោះ សូមទូរស័ព្ទទៅលេខ៩១១ ដើម្បីឲ្យប៉ូលិសអាចចាប់ពួកវាបាន។

Alpha Genesis ផ្តល់សត្វស្វាសម្រាប់ការស្រាវជ្រាវទូទាំងពិភពលោកនៅឯបរិវេណរបស់វាប្រហែល ៨០ គីឡូម៉ែត្រភាគឦសាននៃ Savannah រដ្ឋ​Georgia។

ក្នុងឆ្នាំ ២០១៨ មន្ត្រីសហព័ន្ធបានផាកពិន័យ Alpha Genesis ចំនួន១២៦០០ ដុល្លារ បន្ទាប់ពីសត្វស្វារាប់សិបក្បាលបានរត់គេចខ្លួន ក៏ដូចជាសម្រាប់ឧប្បត្តិហេតុដែលបណ្តាលឱ្យមនុស្សមួយចំនួនផ្សេងទៀតគ្មានទឹក និងបញ្ហាផ្សេងទៀតទាក់ទងនឹងរបៀបដែលសត្វស្វាចូលផ្ទះប្រជាពលរដ្ឋ។ លើសពីនេះក្រុមមន្ត្រីបាននិយាយថា ស្វាចំនួន ២៦ក្បាលបានរត់ចេញពី Yemassee ក្នុងឆ្នាំ ២០១៤ហើយ១៩ទៀតបានរត់ចេញនៅឆ្នាំ ២០១៦៕

(រូបភាព៖ MGN)

អត្ថបទ៖ ប៊ុន សុភាព

The post សត្វស្វារត់ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រអាមេរិក​រដ្ឋ ប៉ុន្តែ​មិនគ្រោះ​ថ្នាក់​ដល់​មនុស្ស​ appeared first on Kampuchea Thmey Daily.