តើលោក​ដូណាល់ ត្រាំ ឬ​ក៏​លោកស្រី កាម៉ាឡា ហារីស នឹង​ក្លាយ​ជា​ប្រធាធិបតី​អាមេរិក​ទី​៤៧​?​

ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្តើមនៅ​ជាង​៩ម៉ោង​ទៀត​ ដើម្បី​​អនុញ្ញាត​ឲ្យ​ប្រជា​ជន​អាមេរិក​​អាចជ្រើសរើស​មេដឹកនាំ​​ម្នាក់​ក្នុង​ចំណោម​២​នាក់​​ឡើង​កាន់​​តំណែង​ប្រធានាធិបតី​​ទី​៤៧​... The post តើលោក​ដូណាល់ ត្រាំ ឬ​ក៏​លោកស្រី កាម៉ាឡា ហារីស នឹង​ក្លាយ​ជា​ប្រធាធិបតី​អាមេរិក​ទី​៤៧​?​ appeared first on Kampuchea Thmey Daily.

តើលោក​ដូណាល់ ត្រាំ ឬ​ក៏​លោកស្រី កាម៉ាឡា ហារីស នឹង​ក្លាយ​ជា​ប្រធាធិបតី​អាមេរិក​ទី​៤៧​?​

នៅសល់​តែ​ប្រហែល​​​៧ម៉ោង​ទៀត​ប៉ុណ្ណោះ​ ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្តើម ដើម្បី​​អនុញ្ញាត​ឲ្យ​ប្រជា​ជន​អាមេរិក​​អាចជ្រើសរើស​មេដឹកនាំ​​ម្នាក់​ក្នុង​ចំណោម​២​នាក់សម្រាប់​ដឹកនាំ​​ប្រទេស​​មហាអំណាច​ក្នុង​តំណែង​ប្រធានាធិបតី​​ទី​៤៧​។

រហូត​មក​ដល់​ថ្ងៃ​ចុងក្រោយ​នេះ​នៃ​ការ​ឃោសនា​ស្វែងរក​ការ​គាំទ្រ​​ បេក្ខជ​ន​ប្រធានាធិបតី​​ទាំង​ពីរ គឺ​ លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស នៃ​គណបក្ស​ប្រជាធិបតេយ្យ និង ​អតីត​ប្រធានាធិបតី​​ ដូណាល់ ត្រាំ នៅ​តែ​មាន​ភាពស្វិតស្វាញ​​ក្នុងការ​ប្រជែង​ប្រជា​ប្រិយភាព​​ក្នុង​រដ្ឋ​ដែលប្រទាញ​ប្រទង់​លទ្ធផល​ឆ្នោត​ទៅ​​​៧​រដ្ឋ។

​រដ្ឋ​​ទាំង​៧​​​ដែល​មាន​លទ្ធផល​ប្រទាញ​ប្រទង់​​​ រួម​មាន រដ្ឋ Arizona មាន​អង្គ​បោះឆ្នោត​១១​ រដ្ឋGeorgia មាន​អង្គ​បោះឆ្នោត​១៦ រដ្ឋ​ Michigan មាន​អង្គបោះឆ្នោត​១៥ រដ្ឋ​ Nevada មាន​អង្គបោះឆ្នោត​ចំនួន​៦ រដ្ឋ North Charolina​មាន​អង្គបោះឆ្នោត​១៦ រដ្ឋ​ Pennsylvania មាន​អង្គបោះឆ្នោត​១៩​ និង​រដ្ឋ Wisconsin មាន​អង្គបោះឆ្នោត​១០។

សរុបអង្គបោះឆ្នោត​ទាំង​៧​រដ្ឋ​នេះ​មាន​ចំនួន​៩៣ ហើយ​បើ​តាម​លទ្ធ​ផល​រំពឹង​ទុក​ គណបក្ស​ប្រជាធិបតេយ្យ​​​​រំពឹង​រួច​ទៅ​ហើយ​ពី​ការ​ឈ្នះ​នៅ​បណ្តា​រដ្ឋ​​​​និង​សង្កាត់​​យ៉ាង​ហោច​ចំនួន​​​​១៩ ​ដែល​មាន​អង្គបោះឆ្នោត​​ ២២៦។ គណបក្ស​នេះ​​នៅ​ត្រូវការ​ឈ្នះ​ឆ្នោត​ពី​រដ្ឋ​ប្រទាញ​ប្រទង់​​​​​ដើម្បីទទួលបាន​​ចំនួន​អង្គបោះឆ្នោត​​ចំនួន​៤៤​ក្នុង​ចំណោម​៩៣ ដើម្បី​គ្រប់​ចំនួន​២៧០​​អង្គ​​បោះឆោ្នត​ ដើម្បីឈ្នះ​កៅអី​​សេតវិមាន។

គណបក្ស​សាធារណៈរដ្ឋ​របស់​អតី​ត​ប្រធានាធិបតី​ ដូណាល់ ត្រាំ វិញ​ ក៏រំពឹង​ទទួលបាន​​​អង្គបោះឆ្នោតចំនួន​​២១៩​រួច​ស្រេច​ទៅ​​ហើយ​ពីរដ្ឋ​​ដែល​តែ​ងតែ​មាន​ភក្តីភាព​នឹងបក្សនេះ ហើយ លោក​ត្រាំ ត្រូវការ​អង្គបោះឆ្នោត​ចំនួន​​៥១​បន្ថែម​​​ដើម្បី​បង្គ្រប់​ចំនួន​២៧០​ ដើម្បីឈ្នះ​កៅអីសេតវិមាន។

បេក្ខជន​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​​ដែល​កំពុង​ប្រជែង​យក​​កៅ​អី​​​នៅ​សេតវិមាន​​​ក្នុង​ការ​បោះឆ្នោត​លើក​ទី​៦១​នៅថ្ងៃទី​៥​ខែ​វិច្ឆិកា​ខាងមុខ​នេះ ដោយ​​បិទ​បញ្ចប់​ការ​ឃោសនា​របស់​ពួក​គេ​នៅ​​រដ្ឋ North Carolina ដែល​ជា​ប្រទាញ​ប្រទង់​គ្នា​​សម្រាប់​​យុទ្ធ​នាការ​​​​ទាក់​ទាញ​អ្នក​គាំទ្រ​​នៅ​ថ្ងៃ​ចុង​ក្រោយ​៕​

បេក្ខភាព​អនុ​ប្រធាធិបតី​អាមេរិក លោក Tim Walz និង លោកស្រី កាម៉ាឡា ហារីស​​​

The post តើលោក​ដូណាល់ ត្រាំ ឬ​ក៏​លោកស្រី កាម៉ាឡា ហារីស នឹង​ក្លាយ​ជា​ប្រធាធិបតី​អាមេរិក​ទី​៤៧​?​ appeared first on Kampuchea Thmey Daily.