​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា និង​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ CMG ប្រទេស​ចិន បញ្ជាក់​ពី​ការ​បន្តពង្រីកកិច្ចសហប្រតិបត្តិការដែលមានពីមុន The post ​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​ appeared first on Kampuchea Thmey Daily.

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា និង​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ CMG ប្រទេស​ចិន បញ្ជាក់​ពី​ការ​បន្តពង្រីកកិច្ចសហប្រតិបត្តិការដែលមានពីមុន និងបង្កើនកិច្ចសហការថ្មីទៀត ដើម្បីប្រសិទ្ធិការងារផ្សព្វផ្សាយបានកាន់តែល្អប្រសើរ។

កិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មាន និងប្រព័ន្ធ​ផ្សព្វផ្សាយ CMG ប្រទេសចិន នៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននាពេលកន្លងមកនេះ គឺបានអនុវត្តន៍ស្របតាមទំនាក់ទំនងពី“ មិត្តដែកថែប មកមិត្ត ត្បូងពេជ្រ “កម្ពុជា ចិន,។

ក្នុង​កិច្ច​ពិភាក្សា​ការងាររវាង រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយ អ្នកនាង Xu Xiaoxia អនុប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រួមទាំងប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា បច្ចុប្បន្ននេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មានការផ្សាយជាភាសាខ្មែរ ភាសាបារាំង អង់គ្លេស អារ៉ាប់ ហើយចង់​ឱ្យ​បង្កើត​ជា​ភាសាចិន ១ទៀត។

ជា​មួយ​នេះ វិទ្យុជាតិកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយវិទ្យុមិត្តភាពកម្ពុជា ចិន ហើយ​វិទ្យុជាតិ​ក៏​មាន​កម្មវិធីផ្សាយ​ជា​ភាសាបារាំង អង់គ្លេស ហើយចង់​ឱ្យមានកម្មវិធីផ្សាយជាភាសាចិនផងដែរ។

ក្នុងកិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកបន្តទៅមុខទៀត លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចង់ពង្រីក​កិច្ចសហការ​រួម​គ្នា​លើ​ការ​បកប្រែ​ព័ត៌មានសំខាន់ៗ ដែល​កើត​មាន​ឡើងនៅកម្ពុជា ពីភាសាខ្មែរ ទៅភាសាចិន ហើយក៏បកប្រែព័ត៌មាននៅប្រទេសចិន ពីភាសាចិន មកខ្មែរ ដែលជាក្របខណ្ឌនៃការផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ លោក​រដ្ឋមន្រ្តី បានស្នើ ដល់ប្រព័ន្ធផ្សព្វផ្សាយ CMG ចិន ជួយ​លើ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​ដើម្បី​សម្រួលដល់ការផ្សព្វផ្សាយបានកាន់ល្អប្រសើរបន្ថែមទៀត ជា​ពិសេស CMG ដែល​មាន​បណ្តាញ​ផ្សាយ​ជាច្រើន ជួយ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​បរិបទ​នៃ​ការ​រស់នៅរបស់ប្រជាជនកម្ពុជា ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និង​សម្បត្តិធម្មជាតិ ពិសេស​តំបន់​ទេសចរណ៍​ដ៏​សម្បូរណ៍​បែប​នៅ​ប្រទេសកម្ពុជា ទៅ​ឱ្យ​ប្រជាជនចិន បានដឹងសុីជម្រៅបន្ថែមទៀត។

អ្នកនាង Xu Xiaoxia បាន​សំដែង​នូវ​ការ​រីករាយ​ដោយ​ឃើញ​ពី​លទ្ធផល​ល្អ​នៃ​កិច្ចសហប្រតិបត្តិការ​គ្នារវាង ប្រព័ន្ធផ្សព្វផ្សាយ CMG ប្រទេសចិន និងក្រសួងព័ត៌មានកម្ពុជា។

ជា​មួយ​នេះ អ្នកស្រី អនុប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានឯកភាពបន្តពង្រឹងកិច្ចសហការនូវរាល់ចំណុចសំខាន់ៗដែល លោក​រដ្ឋមន្ត្រី បានលើកឡើង ហើយត្រូវតែរួមគ្នាអនុវត្តន៍ឲ្យទទួលលទ្ធផលថ្មីៗបន្ថែមទៀត។

អ្នកនាង Xu Xiaoxia បានជម្រាបជូនថា CMG គឺជាប្រពន្ធ័ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងបានផលិតកម្មវិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រពន្ធ័ផ្សាយ CGTN និង CCTV ។ សម្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន គឺជាសាខាផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីនានា មកកាន់ប្រទេសកម្ពុជា តាមរយៈ CGTN ហើយដំណើរទំហំនៃការផ្សាយរបស់ CGTN មានចំនួន ៦៨ ភាសា ដើម្បីផ្សាយទៅកាន់ពិភពលោក។

គួររំលឹកឡើងវិញដែរថា កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន CMG បាន​ចុះហត្ថលេខាចុះអនុស្សរណៈនៃការយោគយល់គ្នារវាង លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និង លោក Li Yi ប្រធានស្ថានីយ៍អាសុីប៉ាសុីហ្វិក នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោក Hu Jinjun អគ្គនាយករង នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន។

តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​កន្លង​មក​នេះ ទូរទស្សន៍ជាតិកម្ពុជា មានការអភិវឌ្ឍថែម​មួយ​កម្រិត​ទៀត ជាពិសេស​តាម​រយៈ​កម្មវិធីបណ្តុះបណ្តាលមន្រ្តីជំនាញ អ្នកយកព័ត៌មាន អ្នកបច្ចេកទេស អ្នកផលិតកម្មវិធី ការផ្សាយព័ត៌មានអន្តរជាតិ ជា​ភាសាខ្មែរ​តាម​រយៈ China Global Television Network -CGTN៕

The post ​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​ appeared first on Kampuchea Thmey Daily.