កូនអាន ថា ខ្លួនមិនរុញរាទេ បើជាតិត្រូវការដើម្បីជាតិមាតុភូមិ
នាដការីរបាំបុរាណកញ្ញា សុខគា គីមលាង ហៅកូនអាន បានបង្ហាញជំហររបស់ខ្លួនថា នាងមិនរុញរាទេបើជាតិត្រូវការដើម្បីជាតិមាតុភូមិ The post កូនអាន ថា ខ្លួនមិនរុញរាទេ បើជាតិត្រូវការដើម្បីជាតិមាតុភូមិ appeared first on Kampuchea Thmey Daily.

នាដការីរបាំបុរាណកញ្ញា សុខគា គីមលាង ហៅកូនអាន បានបង្ហាញជំហររបស់ខ្លួនថា នាងមិនរុញរាទេបើជាតិត្រូវការដើម្បីជាតិមាតុភូមិនឹងរួមដំណើរជាមួយបងប្អូនកងទ័ពក្នុការការពារទឹកដី។

នាដការីស្រស់ស្អាត កូនអាន បានរៀបរាប់ឆន្ទ:ភ្ជាប់វីដេអូបែបនេះថា “ស្មារតីតែមួយ យើងឈរឲ្យរឹងមាំជាមួយគ្នាយើងឆ្ពោះទៅមុខជាមួយគ្នា រាងកាយមួយនេះ នឹងរួមដំណើរជាមួយបងប្អូនដោយមិនរុញរាឡើយ”។
កញ្ញា សុខគា គីមលាង ហៅ កូនអាន បន្តថា “សូមបួងសួងឱ្យទេវតាវត្ថុស័ក្តិសិទ្ធក្នុងចក្កវាឡតាមជួយថែរក្សាបងៗកងទ័ពដែលឈរការពារតាមខ្សែបន្ទាត់ព្រំដែនផង សូមឲ្យមានស្មារតីរឹងមាំសុខភាពល្អខ្ញុំ និងប្រជាជនកម្ពុជាឈរនៅជាមួយបងៗជាដរាបទៅ”។
ការចេញមុខប្រកាសពីឆន្ទ:ដោយភាពអង់អាចក្លាហានរបស់តារាសម្តែង និងជាបេក្ខភាពបវរកញ្ញារូបនេះ គឺស្របពេលមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់នៅព្រំដែនប្រាសាទព្រះហារកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
កត់សម្គាល់ឃើញថានាការី សុគា គីមលាង ក៏ធ្លាប់បានតាំងចិត្តខ្ពស់ក្នុងការចូលរួមថែរក្សាសម្បត្តិវប្បធម៌-អរិយធម៌ ខណ:កន្លងមកក៏ត្រូវបានទស្សនិកជនដឹងថា នាងតែងតែមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្ប:ខ្មែរ។សកម្មភាពនេះតែងទទួលបានការកោតសរសើរនិងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់វ័យ៕ ចាន់រ៉ា

The post កូនអាន ថា ខ្លួនមិនរុញរាទេ បើជាតិត្រូវការដើម្បីជាតិមាតុភូមិ appeared first on Kampuchea Thmey Daily.