កម្ពុជា ទាត់ចោលការចោទប្រកាន់ថា កម្ពុជាបំពានលើថៃ
ភ្នំពេញ ៖ លោកជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ នៅរសៀលថ្ងៃ៦ មិថុនានេះ បានប្រកាសទាត់ចោល នូវការចោទប្រកាន់ផ្ទុយពីការពិត របស់ភាគីថៃថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពាន ទៅលើអធិបតេយ្យភាពរបស់ថៃ ។ការឆ្លើយតបរបស់អ្នកនាំពាក្យនេះ ក្រោយមានពលរដ្ឋថៃ បានធ្វើបាតុកម្ម នៅមុខស្ថានទូតកម្ពុជា នៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ។ អ្នកនាំពាក្យក្រសួងការបរទេសបានបំភ្លឺថា ហេតុការណ៍ពិតប្រាកដកើតឡើង នៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលមានករណីផ្ទុះអាវុធមួយ បានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា បណ្តាលឲ្យទាហាន ខ្មែរ ម្នាក់បាត់បង់ជីវិត ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នោះគឺជាតំបន់ត្រូវបានទទួលស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ ។ លោកបន្តថា ការវាយប្រហារនេះ បានបំពានទៅលើអធិបតេយ្យភាព របស់កម្ពុជា ហើយនិងមានការចុះ MOU ដែលបានចុះហត្ថលេខា រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែន ប្រទេសទាំងពីរ ពិសេស […]

ភ្នំពេញ ៖ លោកជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ នៅរសៀលថ្ងៃ៦ មិថុនានេះ បានប្រកាសទាត់ចោល នូវការចោទប្រកាន់ផ្ទុយពីការពិត របស់ភាគីថៃថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពាន ទៅលើអធិបតេយ្យភាពរបស់ថៃ ។
ការឆ្លើយតបរបស់អ្នកនាំពាក្យនេះ ក្រោយមានពលរដ្ឋថៃ បានធ្វើបាតុកម្ម នៅមុខស្ថានទូតកម្ពុជា នៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ។
អ្នកនាំពាក្យក្រសួងការបរទេសបានបំភ្លឺថា ហេតុការណ៍ពិតប្រាកដកើតឡើង នៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលមានករណីផ្ទុះអាវុធមួយ បានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា បណ្តាលឲ្យទាហាន ខ្មែរ ម្នាក់បាត់បង់ជីវិត ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នោះគឺជាតំបន់ត្រូវបានទទួលស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ ។
លោកបន្តថា ការវាយប្រហារនេះ បានបំពានទៅលើអធិបតេយ្យភាព របស់កម្ពុជា ហើយនិងមានការចុះ MOU ដែលបានចុះហត្ថលេខា រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែន ប្រទេសទាំងពីរ ពិសេស តំបន់មានទំនាស់ ។
លោក ជុំ សុន្ទរីបញ្ជាក់ទៀតថា កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី៕