UN នឹងបោះឆ្នោតលើបទឈប់បាញ់នៅហ្គាហ្សា ដោះលែងចំណាប់ខ្មាំង និងជំនួយមនុស្សធម៌
មហាសន្និបាតអង្គការសហប្រជាជាតិ គ្រោងនឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ លើដំណោះស្រាយដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ... The post UN នឹងបោះឆ្នោតលើបទឈប់បាញ់នៅហ្គាហ្សា ដោះលែងចំណាប់ខ្មាំង និងជំនួយមនុស្សធម៌ appeared first on Kampuchea Thmey Daily.

មហាសន្និបាតអង្គការសហប្រជាជាតិ គ្រោងនឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ លើដំណោះស្រាយដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលឃុំខ្លួនដោយក្រុមហាម៉ាស និងការទទួលបានជំនួយមនុស្សធម៌ដែលមិនមានការរឹតបន្តឹងតាមរយៈច្រកព្រំដែនឆ្លងកាត់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១២ខែមិថុនានេះ។

មិនដូចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលថ្មីៗនេះ សហរដ្ឋអាមេរិកបានរារាំងដំណោះស្រាយបទឈប់បាញ់នៅតំបន់ហ្គាហ្សា មហាសន្និបាតអង្គការសហប្រជាជាតិមិនមានសិទ្ធិវេតូពីប្រទេសណានោះទេ។ ដំណោះស្រាយថ្មីនេះត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង ប៉ុន្តែវានឹងមិនចាប់បង្ខំឲ្យអនុវត្តពីប្រទេសដែលពាក់ព័ន្ធនោះទេ។
ដំណោះស្រាយនេះក៏សំដៅលើសេចក្តីសម្រេចក្នុងខែមីនាពីតុលាការយុត្តិធម៌អន្តរជាតិដែលបានប្រាប់អ៊ីស្រាអែលឱ្យបើកច្រកព្រំដែនបន្ថែមទៀតដើម្បីផ្តល់ជំនួយ។ ដំណោះស្រាយនេះរំលឹកអ៊ីស្រាអែលថា នៅក្រោមច្បាប់អន្តរជាតិ ត្រូវតែអនុញ្ញាតឱ្យអាហារ និងជំនួយផ្សេងទៀតទៅដល់ប្រជាជននៅតំបន់ហ្គាហ្សា។

ដំណោះស្រាយនេះគាំទ្រដំណោះស្រាយរដ្ឋពីរ និងការចរចាសន្តិភាពដែលកំពុងបន្តដឹកនាំដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់ខ្លះនិយាយថា ដំណោះស្រាយនេះមិនបាននិយាយអំពីការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលនៅថ្ងៃទី ៧ ខែតុលា ឬទាមទារឱ្យក្រុមហាម៉ាស់បញ្ជប់ការប្រើប្រាស់អាវុធ ដែលជាចំណុចសំខាន់ពីរដែលសហរដ្ឋអាមេរិកជឿថាមានសារៈសំខាន់។
ការវាយប្រហាររបស់ក្រុមហាម៉ាសនាពេលនោះបានសម្លាប់មនុស្ស ១២០០នាក់ ខណៈដែលជនជាតិប៉ាឡេស្ទីនជាង ៥៥០០០ នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារសងសឹករបស់យោធារបស់អ៊ីស្រាអែល។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា៕

អត្ថបទ៖ ប៊ុន សុភាព
The post UN នឹងបោះឆ្នោតលើបទឈប់បាញ់នៅហ្គាហ្សា ដោះលែងចំណាប់ខ្មាំង និងជំនួយមនុស្សធម៌ appeared first on Kampuchea Thmey Daily.