ឧបករណ៍លាងឈាម ចូលរួមចំណែកជួយ ដល់អ្នកជំងឺ តម្រងនោមរ៉ាំរ៉ៃ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានលើកឡើងថា ឧបករណ៍លាងឈាម នឹងរួមចំណែកដល់ការ ផ្តល់សេវាថែទាំសុខភាព កាន់តែល្អប្រសើរឡើង ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ ។ ក្នុងឱកាសទទួលម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ដែលជាអំណោយរបស់ក្រុមហ៊ុន Dongze Medical របស់ប្រទេសចិន នាថ្ងៃ១០ មិថុនា លោកសាស្រ្តាចារ្យ ឈាង រ៉ាបានថ្លែងថា ឧបករណ៍លាងឈាមនេះដែលជារបស់ក្រុមហ៊ុន Dongze Medical បានរួមចំណែកលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការឆ្លើយតបទៅនឹងជំងឺមិនឆ្លង មានជំងឺកម្រងនោមជាដើម ។ មិនតែប៉ុណ្ណោះ សាស្រ្តាចារ្យបញ្ជាក់ថា ការផ្តល់អំណោយឧបករណ៍វេជ្ជសាស្ត្រនេះ មានសារៈសំខាន់ ដែលអាចជួយកាត់ បន្ថយបន្ទុកមន្ទីរពេទ្យរដ្ឋ និងរួមចំណែកក្នុងការនាំយកសេវា កាន់តែខិតទៅជិត ប្រជាពលរដ្ឋ ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមអំពីជំងឺតម្រងនោមនេះថា គឺជាបញ្ហាប្រឈមមួយ នៃសុខភាពសាធារណៈនៅកម្ពុជា ហើយអ្នកជំងឺមានតម្រូវការលាងឈាមរយៈពេលវែង ។ ដូច្នេះតាមរយៈការផ្តល់ នូវម៉ាស៊ីនលាងឈាមនេះ មិនត្រឹមតែជួយសង្គ្រោះ ជីវិតប៉ុណ្ណោះទេ តែជាការជួយបន្ថែម ក្នុងការជម្រុញ ដល់ការអនុវត្តផែនការ […]

ឧបករណ៍លាងឈាម ចូលរួមចំណែកជួយ ដល់អ្នកជំងឺ តម្រងនោមរ៉ាំរ៉ៃ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានលើកឡើងថា ឧបករណ៍លាងឈាម នឹងរួមចំណែកដល់ការ ផ្តល់សេវាថែទាំសុខភាព កាន់តែល្អប្រសើរឡើង ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ ។

ក្នុងឱកាសទទួលម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ដែលជាអំណោយរបស់ក្រុមហ៊ុន Dongze Medical របស់ប្រទេសចិន នាថ្ងៃ១០ មិថុនា លោកសាស្រ្តាចារ្យ ឈាង រ៉ាបានថ្លែងថា ឧបករណ៍លាងឈាមនេះដែលជារបស់ក្រុមហ៊ុន Dongze Medical បានរួមចំណែកលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការឆ្លើយតបទៅនឹងជំងឺមិនឆ្លង មានជំងឺកម្រងនោមជាដើម ។ មិនតែប៉ុណ្ណោះ សាស្រ្តាចារ្យបញ្ជាក់ថា ការផ្តល់អំណោយឧបករណ៍វេជ្ជសាស្ត្រនេះ មានសារៈសំខាន់ ដែលអាចជួយកាត់ បន្ថយបន្ទុកមន្ទីរពេទ្យរដ្ឋ និងរួមចំណែកក្នុងការនាំយកសេវា កាន់តែខិតទៅជិត ប្រជាពលរដ្ឋ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមអំពីជំងឺតម្រងនោមនេះថា គឺជាបញ្ហាប្រឈមមួយ នៃសុខភាពសាធារណៈនៅកម្ពុជា ហើយអ្នកជំងឺមានតម្រូវការលាងឈាមរយៈពេលវែង ។ ដូច្នេះតាមរយៈការផ្តល់ នូវម៉ាស៊ីនលាងឈាមនេះ មិនត្រឹមតែជួយសង្គ្រោះ ជីវិតប៉ុណ្ណោះទេ តែជាការជួយបន្ថែម ក្នុងការជម្រុញ ដល់ការអនុវត្តផែនការ យុទ្ធសាស្រ្តជាតិ សុខាភិបាល ដែលផ្តោតលើការបម្រើសេវាសុខាភិបាល ប្រកបមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព សមធម៌ និង ការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមថា ឧបករណ៍លាងឈាម តាមស្រោមពោះនេះ នឹង ចូលរួមចំណែកដល់ការផ្តល់សេវាថែ ទាំសុខភាពរបស់អ្នកជំងឺ ដើម្បីឈានទៅសម្រេច បានការគ្រប់ដណ្តប់សុខភាព កាន់តែប្រសើរឡើង ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលេចថា តាមរយៈឧបករណ៍វេជ្ជសាស្ត្រនេះ គឺមានសារៈសំខាន់ ក្នុងការចូលរួមចំណែក ជាមួយក្រសួងសុខាភិបាល ផ្តល់សេវាលាងឈាម ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ ។ ឧបករណ៍លាងឈាមតាមស្រោមពោះនេះ អាចអនុញ្ញាតឲ្យអ្នកជំងឺ ធ្វើការលាងឈាម នៅក្រៅមន្ទីរពេទ្យ ដែលអាចកាត់បន្ថយបន្ទុកមន្ទីរពេទ្យ និងអាចនាំសេវាបង្ខិត ទៅជិតអ្នកជំងឺ ៕