UN៖ មនុស្ស​ជាង ១៤​លាន​នាក់​នៅអ៊ុយក្រែន កំពុង​ត្រូវការ​ជំនួយ​​បន្ទាន់

អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) របស់​អង្គការ​សហ​ប្រជាជាតិ បាន​ប្រកាស​​កាលពីថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា​​ថា មនុស្សជាង ១៤,៦​លាននាក់នៅទូទាំងប្រទេស​អ៊ុយក្រែន... The post UN៖ មនុស្ស​ជាង ១៤​លាន​នាក់​នៅអ៊ុយក្រែន កំពុង​ត្រូវការ​ជំនួយ​​បន្ទាន់ appeared first on Kampuchea Thmey Daily.

UN៖ មនុស្ស​ជាង ១៤​លាន​នាក់​នៅអ៊ុយក្រែន កំពុង​ត្រូវការ​ជំនួយ​​បន្ទាន់

អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) របស់​អង្គការ​សហ​ប្រជាជាតិ បាន​ប្រកាស​​កាលពីថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា​​ថា មនុស្សជាង ១៤,៦​លាននាក់នៅទូទាំងប្រទេស​អ៊ុយក្រែន ដែល​​ត្រូវ​បាន​​ហែកហួរដោយសង្រ្គាម កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​ជម្លៀស​ខ្លួន​នៅ​អ៊ុយក្រែន (រូបភាព៖ Getty)

លោកស្រី Amy Pope អគ្គនាយក IOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មួយពាន់ថ្ងៃបានកន្លងផុតទៅហើយ ចាប់តាំងពីការលុកលុយពេញលក្ខណៈរបស់រុស្ស៊ីបានចាប់ផ្តើម ដោយបន្សល់ទុកនូវភាពសោកសៅ និងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់»។

លោកស្រី បាន​បន្ថែម​ថា តួលេខសរុបរួមមានមនុស្ស ៣,៥​លាននាក់បានផ្លាស់ទីលំនៅនៅ​អ៊ុយក្រែន ដែលភាគច្រើនជាស្ត្រី កុមារ មនុស្សចាស់ និងជនពិការ។ លោកស្រី បានកត់សម្គាល់ថា ការវាយប្រហារឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលកាត់ផ្តាច់ ៦៥% នៃ​​ទំហំ​អគ្គិសនី​សរុប គឺជាបញ្ហា​​​ដ៏​ធំ​​​ចំពោះ​មនុស្សរាប់លាននាក់ ហើយទាមទារឲ្យ​​មាន​ការ​ចូលរួម​ជួយ​ពី​​សហគមន៍អន្តរជាតិ​​​​ នៅពេលដែលរដូវរងាជិតចូលមកដល់។

លោក​ស្រី Pope បានរៀប​រាប់​ថា៖ «អង្គការ IOM ជំរុញ​ឲ្យ​រដ្ឋាភិបាល អ្នកដឹកនាំវិស័យឯកជន និងបុគ្គលជុំវិញពិភពលោក រក្សាការគាំទ្ររបស់ពួកគេសម្រាប់អ្នកដែលត្រូវការចាំបាច់បំផុត។ ទាំង​អស់​គ្នា យើងអាចធានាថា សូម្បីតែនៅក្នុងរដូវរងាដ៏ខ្មៅងងឹតបំផុតក៏ដោយ ក៏មានភាពកក់ក្តៅ សេចក្តីថ្លៃថ្នូរ និងការសន្យានៃអនាគតប្រកបដោយសន្តិភាព»៕

ដោយ៖ ឈាង

The post UN៖ មនុស្ស​ជាង ១៤​លាន​នាក់​នៅអ៊ុយក្រែន កំពុង​ត្រូវការ​ជំនួយ​​បន្ទាន់ appeared first on Kampuchea Thmey Daily.