អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី
អតីតប្រធានគណៈមេធាវីនៃកម្ពុជា លោក លី ច័ន្ទតុលា ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងជារដ្ឋលេខាធិការ The post អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី appeared first on Kampuchea Thmey Daily.
អតីតប្រធានគណៈមេធាវីនៃកម្ពុជា លោក លី ច័ន្ទតុលា ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក លី ច័ន្ទតុលា ជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
ការតែងតាំងនេះ បន្ទាប់លោក លី ច័ន្ទតុលា បានផុតអាណត្តិជាប្រធានគណៈមេធាវីនៃកម្ពុជា។ មេធាវី លី ច័ន្ទតុលា បានជាប់ឆ្នោតជាប្រធានគណៈមេធាវី ២អាណត្តិជាប់គ្នា គឺអាណត្តិទី១៣ និងទី១៤ ពោលចាប់តាំងពី២០២០៕
The post អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី appeared first on Kampuchea Thmey Daily.