សមត្ថកិច្ចថៃ​​ចាប់​ខ្លួន​​បណ្តាញ​ជួញ​ដូរមនុស្ស​​នៅខេត្ត​ជាប់​ព្រំដែន​កម្ពុជា​

ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យរត់ពន្ធមនុស្ស​៣នាក់​​នៅខេត្តចន្ទ​បូរី (Chanthaburi) ជាប់​ព្រំដែន​កម្ពុជា និង​នៅ​ទីក្រុង​បាង​កក ជុំវិញការស្លាប់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ចំនួន​៣នាក់... The post សមត្ថកិច្ចថៃ​​ចាប់​ខ្លួន​​បណ្តាញ​ជួញ​ដូរមនុស្ស​​នៅខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចថៃ​​ចាប់​ខ្លួន​​បណ្តាញ​ជួញ​ដូរមនុស្ស​​នៅខេត្ត​ជាប់​ព្រំដែន​កម្ពុជា​

ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យរត់ពន្ធមនុស្ស៣នាក់​​នៅខេត្តចន្ទ​បូរី (Chanthaburi) ជាប់​ព្រំដែន​កម្ពុជា និង​នៅ​ទីក្រុង​បាង​កក ជុំវិញការស្លាប់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ចំនួន​៣នាក់ ដែលថប់ដង្ហើមក្នុងរថយន្តដឹកទំនិញក្នុងប្រទេសថៃ។ នេះបើតាមមន្ត្រីបាននិយាយកាលពីថ្ងៃទី២​ខែវិច្ឆិកា។

សមត្ថកិច្ច​ថៃ​បាន​ត្រួតពិនិត្យ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​​កាល​ពី​ឆ្នាំ​២០២០​។ បាងកកប៉ុស្តិ៍​

​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបីនាក់បានស្លាប់ និង៦​នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអ្នកជួញដូរបានដឹក​មនុស្ស​២៦​នាក់​​​ដោយ​ការ​វេចខ្ចប់​ សម្រាប់​ដឹក​​ឆ្លងកាត់ព្រំដែនថៃ-មីយ៉ាន់ម៉ា​តាម​រថយន្តពីរគ្រឿង។ តាមសេចក្តីរាយការណ៍​របស់​​​សារព័ត៌មាន​បារាំង​ AFP.

ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើនត្រូវបានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ាដែលហែកហួរដោយសង្រ្គាម ហើយ​​​ក្រុម​រ៉ូហ៊ីងយ៉ា​រាប់ពាន់នាក់ប្រថុយ​ជីវិតជារៀងរាល់ឆ្នាំដើម្បីព្យាយាមចូលទៅកាន់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូណេស៊ីតាមរយៈប្រទេសថៃ ឬ​ក៏​ធ្វើ​ដំណើរ​តាមទូក​ដោយ​ការ​ប្រថុយ​ប្រថា​ន​ជីវិត​បំផុត​។

​ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង​ AFP បា​ន​ដក​ស្រង់​​តំណាងការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃ​នៅថ្ងៃទី២​ខែវិច្ឆិកាថា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យសំខាន់ម្នាក់ឈ្មោះ Somkiat ឬ «Bang Golf» អាយុ៣០​ឆ្នាំនៅក្នុងខេត្ត Chanthaburi ជាប់​ព្រំ​ដែន​ប្រទេសកម្ពុជា​​នៅថ្ងៃទី​៣០​ខែតុលា។

ជនសង្ស័យ​ពីរ​នាក់​ដែល​ជា​អ្នក​សមគំនិត​ម្នាក់​ឈ្មោះ Nattawut អាយុ២០​ឆ្នាំ និង Pongpitsanu អាយុ២០​ឆ្នាំ​​ដូចគ្នា ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ជាមួយ​គ្នា​។

ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេទាំងអស់ត្រូវបានឃុំខ្លួន​ក្រោម​ការ​ចោទ​ប្រកាន់​អំពី​      «ការរត់ពន្ធជនអន្តោប្រវេសន៍ខុសច្បាប់ចូលទៅក្នុងព្រះរាជាណាចក្រ​ថៃ​​»។

ប៉ូលីសបានបន្ថែមថា Somkiat កំពុងធ្វើការជាមួយបណ្តាញជួញដូរផ្សេងទៀតនៅក្នុងប្រទេស ហើយត្រូវបានផ្តល់ជូនប្រហែល ៣០០០បាត(ប្រហែល​១០០ដុល្លារ)សម្រាប់​ជន​ភៀសខ្លួន​ម្នាក់​ដែលត្រូវបានរត់ពន្ធដោយជោគជ័យ។

ជនជាតិរ៉ូហ៊ីងយ៉ារាប់រយពាន់នាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសជិតខាងបង់ក្លាដែសក្នុងឆ្នាំ២០១៧​ ក្នុងអំឡុងពេលការបង្រ្កាបដោយយោធាដែលឥឡូវនេះជាកម្មវត្ថុនៃសំណុំរឿងរបស់តុលាការប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ។

យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១​និងសង្រ្គាមរយៈពេល ៣​ឆ្នាំចាប់តាំងពីពេលនោះមក បានធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅនៅក្នុងប្រទេស។

The post សមត្ថកិច្ចថៃ​​ចាប់​ខ្លួន​​បណ្តាញ​ជួញ​ដូរមនុស្ស​​នៅខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ appeared first on Kampuchea Thmey Daily.