ទាហានរុស្ស៊ី និងកូរ៉េខាងជើង ៥០០០០ នាក់នៅតំបន់ Kursk កំពុងប្រយុទ្ធនឹងអ៊ុយក្រែន

គៀវ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ឲ្យដឹងថា ទាហានរុស្ស៊ី និងកូរ៉េខាងជើងប្រហែល ៥០០០០នាក់ ដែលដាក់ពង្រាយនៅក្នុងតំបន់ Kursk របស់រុស្ស៊ី កំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើង ហើយទាហានកូរ៉េខាងជើង ត្រូវបានសម្លាប់នៅក្នុងតំបន់មួយចំនួន ខណៈដែលសហរដ្ឋអាមេរិក បានទទួលស្គាល់ជាផ្លូវការជា លើកដំបូងកាលពីថ្ងៃអង្គារថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព ទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ី។ នៅពេលដែលកងកម្លាំងអ៊ុយក្រែន បានដណ្តើមកាន់កាប់ផ្នែកខ្លះនៃតំបន់ Kursk បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែន ការភ័យខ្លាចកំពុងកើនឡើងថា រុស្ស៊ីអាចបើកការវាយលុកទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកវាមកវិញបានឆាប់តាមដែលអាចធ្វើទៅបាន។ ទាហានកូរ៉េខាងជើងត្រូវបានគេជឿថា បានទទួលការហ្វឹកហ្វឺននៅក្នុងប្រទេសរុស្ស៊ី។ កូរ៉េខាងជើង បានឲ្យដឹងផងដែរថា ខ្លួនបានផ្តល់សច្ចាប័នលើសន្ធិសញ្ញា សហប្រតិបត្តិការការពារជាតិជាមួយរុស្ស៊ី រួមទាំងការផ្តល់ជំនួយទៅវិញទៅមក ប្រសិនបើប្រទេសណាមួយរងការវាយប្រហារ។ សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ត្រូវបានចុះហត្ថលេ

ទាហានរុស្ស៊ី និងកូរ៉េខាងជើង ៥០០០០ នាក់នៅតំបន់ Kursk កំពុងប្រយុទ្ធនឹងអ៊ុយក្រែន

គៀវ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ឲ្យដឹងថា ទាហានរុស្ស៊ី និងកូរ៉េខាងជើងប្រហែល ៥០០០០នាក់ ដែលដាក់ពង្រាយនៅក្នុងតំបន់ Kursk របស់រុស្ស៊ី កំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើង ហើយទាហានកូរ៉េខាងជើង ត្រូវបានសម្លាប់នៅក្នុងតំបន់មួយចំនួន ខណៈដែលសហរដ្ឋអាមេរិក បានទទួលស្គាល់ជាផ្លូវការជា លើកដំបូងកាលពីថ្ងៃអង្គារថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព ទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ី។

នៅពេលដែលកងកម្លាំងអ៊ុយក្រែន បានដណ្តើមកាន់កាប់ផ្នែកខ្លះនៃតំបន់ Kursk បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែន ការភ័យខ្លាចកំពុងកើនឡើងថា រុស្ស៊ីអាចបើកការវាយលុកទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកវាមកវិញបានឆាប់តាមដែលអាចធ្វើទៅបាន។ ទាហានកូរ៉េខាងជើងត្រូវបានគេជឿថា បានទទួលការហ្វឹកហ្វឺននៅក្នុងប្រទេសរុស្ស៊ី។

កូរ៉េខាងជើង បានឲ្យដឹងផងដែរថា ខ្លួនបានផ្តល់សច្ចាប័នលើសន្ធិសញ្ញា សហប្រតិបត្តិការការពារជាតិជាមួយរុស្ស៊ី រួមទាំងការផ្តល់ជំនួយទៅវិញទៅមក ប្រសិនបើប្រទេសណាមួយរងការវាយប្រហារ។

សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ត្រូវបានចុះហត្ថលេខាកាលពីខែមិថុនា ដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន  និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ។ គួបញ្ជាក់ថា រុស្ស៊ី ដែលបានបើកការឈ្លានពាន អ៊ុយក្រែនពេញមួយខែកុម្ភៈ ឆ្នាំ២០២២ បានផ្តល់សច្ចាប័នលើកតិកាសញ្ញានេះរួចហើយ ៕

ប្រែសម្រួល ឈូក បូរ៉ា