លោក ដួង សុខគា ដាស់តឿន ៤ ចំណុច ដល់អ្នកបើកបរតាមដងផ្លូវ ចៀសវាងគ្រោះថ្នាក់ចរាចរណ៍

លោក ដួង សុខគា ដាស់តឿន ៤ ចំណុច... The post លោក ដួង សុខគា ដាស់តឿន ៤ ចំណុច ដល់អ្នកបើកបរតាមដងផ្លូវ ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.

លោក ដួង សុខគា ដាស់តឿន ៤ ចំណុច ដល់អ្នកបើកបរតាមដងផ្លូវ ចៀសវាងគ្រោះថ្នាក់ចរាចរណ៍

តារា​ប្រុស​ពហុ​ជំនាញ លោក ដួង សុខគា បាន​លើក​ឡើង​ជា​សារ​ដាស់តឿន និង​អប់រំ​ផ្តល់​នូវ​យោបល់​ចំនួន ៤ ចំណុច សម្រាប់​ការ​ពិចារណា ឬ ជា​ការ​ប្រុងប្រយ័ត្ន​ចំពោះ​អ្នក​បើកបរ​ម៉ូតូ​នៅ​លើ​ដង​ផ្លូវ ដើម្បី​ចៀស​ផុត​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតឡើង​គ្រប់​ពេលវេលា។

ការ​បញ្ចេញ​មតិ​របស់​តារា​ប្រុស លោក ដួង សុខគា ដោយសារ​កត់សម្គាល់​ឃើញ​ថា រាល់ថ្ងៃ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បន្ត​កើត​មាន​ជា​បន្តបន្ទាប់ ខណៈ​ការ​បើកបរ​មួយ​ចំនួន​ហាក់​នៅ​មាន​ការ​ធ្វេសប្រហែស និង​មិន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អ្នក​ធ្វើដំណើរ​តាម​ម៉ូតូ និង​រថយន្ត​ជាដើម។

លោក ដួង សុខគា បាន​លើក​ឡើង​ខ្លឹមសារ​ភ្ជាប់​សំណេរ​ដាស់តឿន ៤ ចំណុច ដូច្នេះ​ថា «បងប្អូន​អ្នក​ជិះ​ពេញៗ ផ្លូវ​(​ម៉ូតូ​) ចូល​មក​គន្លង​ឡាន ចូរ​គិត​ឡើងវិញ ចូល​កុំ​ទុក​ចិត្ត​ពេក។ ១-បើ​ចៃដន្យ​ដួល ឡាន​អាច​ជាន់​ហ្វ្រាំង​ទាន់​ឬ​អត់​?​។ ២-​អ្នក​បើកឡាន​ខ្លះ​អាច​ស្រវឹង​។ ៣-​ឡាន​ខ្លះ​អាច​មាន​បញ្ហា​បច្ចេកទេស និង ៤-​អ្នក​បើកបរ​ខ្លះ​អាច​ឆេវឆាវ​ចែក​គ្នា​គិត»។

ដោយឡែក​ក៏​មាន​ការ​បញ្ចេញមតិ​ពី​អ្នកលេង​បណ្ដាញ​សង្គម​ដែរ​ថា «មិន​ដៀល​ខ្មែរ​ទេ តែ​ខ្មែរ​ខ្លះ​អត់​របៀប​តែ​យ៉ាង​នេះ មិន​ថា​ពេល​បើកបរ មិន​ថា​ពេល​ហូបចុក​ចោល​សំរាម​ទេ តែងតែ​អត់​គំនិត ដូចនេះ​ពេល​គេ​ថា​ឲ្យ​ខឹង​គេ ថា​គេ​ដៀល​ខ្មែរ​គ្នាឯង ប៉ុន្តែ​ជន​មួយ​ចំនួន​បើកបរ​អត់​របៀប​ដូច​ក្នុង​វីដេអូ​នេះ​ជា​គំរូ​ស្រាប់។ ឃើញ​តែ​ញយ​នៅ​តាម​ផ្លូវ​បើកបរ​អត់​របៀប»។

ប្រាកដ​ណាស់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ខ្លះ​គ្រាន់តែ​រង​ការ​ខូចខាត ឬ រង​របួស។ ដោយឡែក​មួយ ចំនួន​ទៀត គឺ​ជីវិត​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង មាន​អ្នកខ្លះ​បាត់បង់​សមាជិក​គ្រួសារ​ដ៏​សំខាន់ រីឯ​អ្នកខ្លះ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់ ឬ​ត្រូវ​ពិការ​ជាដើម។

សូម​ជម្រាប​ដែរ​ថា ដើម្បី​ចូលរួម​ការងារ​ជួយ​សង្គម ពិសេស​ការ​ផ្សព្វផ្សាយ​អប់រំ​បញ្ហា​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​របៀប នៃ​ការ​បើកបរ​នាំមក​នូវ​សុវត្ថិភាព តារា​ពហុ​ជំនាញ លោក ដួង សុខគា កន្លងមក ធ្លាប់​បាន​បង្ហាញ​ពី​គោលបំណង​បង្កើត​ផេក​មួយ​ក្នុង​ការ​ផលិត​វីដេអូ​អប់រំ​ដាស់តឿន​ពី​ច្បាប់​ចរាចរណ៍​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

The post លោក ដួង សុខគា ដាស់តឿន ៤ ចំណុច ដល់អ្នកបើកបរតាមដងផ្លូវ ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.