IFC បន្តប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជា
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជួយអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈ The post IFC បន្តប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជា appeared first on Kampuchea Thmey Daily.

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជួយអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈការសហការជាមយយធនាគារជាតិនៃកម្ពុជា (NBC) សំដៅធ្វើឱ្យវិស័យនេះមានការរីកចំរើនប្រកបដោយបរិយាប័ន្ន។

ការលើកឡើងនេះធ្វើឡើងក្នុងជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC និងលោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង IFC នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
បើយោងតាម NBC គោលបំណងនៃជំនួបនេះគឺដើម្បីឱ្យក្រុមការងារ IFC ប្រចាំកម្ពុជា បានជម្រាបជូនពីវឌ្ឍនភាពការងារកន្លងមកទាក់ទងនឹងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ ការជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងបៃតង និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត។

លោកស្រី Towfigua បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងបានជម្រាបជូនពីការតាំងចិត្តរបស់ IFC ក្នុងការបន្តវិនិយោគនៅកម្ពុជា ក៏ដូចជាការត្រៀមខ្លួនចូលរួមក្នុងកិច្ចសហការនានា ជាមួយភាគីពាក់ព័ន្ធ។
លោកស្រីក៏បានរំលេចពីការទទួលបានអនុសាសន៍ណែនាំមួយចំនួនសម្រាប់ឱ្យ IFC ធ្វើប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ហើយក្នុងនោះក៏មានការបញ្ជាក់ឱ្យបន្តការប្រើប្រាស់ធនធានរបស់ IFC ក្នុងការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ផងដែរ។
លោកស្រីបណ្ឌិត ជា សិរី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយ IFC នាពេលកន្លងមក និងបានស្វាគមន៍ចំពោះការតាំងចិត្តរបស់ IFC ក្នុងការបន្តការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
លោកស្រីបណ្ឌិត បានលើកឡើងអំពីគោលដៅរួមក្នុងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងបានថ្លែងអំណរគុណចំពោះការគាំទ្រដល់ ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំ និងដាក់ចេញនូវបទប្បញ្ញត្តិ ព្រមទាំងពង្រឹងការត្រួតពិនិត្យនានាពាក់ព័ន្ធនឹងកិច្ចការពារអតិថិជន៕
The post IFC បន្តប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជា appeared first on Kampuchea Thmey Daily.