ARDB សហការជាមួយធនាគារកសិកម្មចិនដើម្បី ជំរុញការផ្តល់ឥណទានលើវិស័យកសិកម្ម
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មរបស់កម្ពុជា(ARDB) និង ធនាគារអភិវឌ្ឍន៍កសិកម្មចិន ( ADBC) បានសម្រេចបាននូវភាពជាដៃគូរក្នុង The post ARDB សហការជាមួយធនាគារកសិកម្មចិនដើម្បី ជំរុញការផ្តល់ឥណទានលើវិស័យកសិកម្ម appeared first on Kampuchea Thmey Daily.

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មរបស់កម្ពុជា(ARDB) និង ធនាគារអភិវឌ្ឍន៍កសិកម្មចិន ( ADBC) បានសម្រេចបាននូវភាពជាដៃគូរក្នុងការជំរុញការនាំចេញកសិផលកម្ពុជាមកទីផ្សារប្រទេសចិន តាមរយៈការផ្តល់ សេវាកម្មធនាគារជាពិសេសសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ។

បើយោងទៅ ARDB ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង(MoU) ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា រវាងលោកបណ្ឌិត កៅ ថាច អគ្គនាយក ARDB និងកសិកម្ម និង លោក Zhan Dongsheng ប្រធានធនាគារ ADBC នៅប្រទេសចិន។
«អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងជំរុញភាពជា ដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការសេវាកម្មធនាគារលើការអភិវឌ្ឍវិស័យកសិកម្ម, ការជំរុញការ វិនិយោគមកប្រទេសកម្ពុជា, ការជំរុញការនាំចេញកសិផលកម្ពុជាមកទីផ្សារប្រទេសចិន តាមរយៈការផ្តល់ សេវាកម្មធនាគារជាពិសេសសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍និង ឧត្តមានុវត្តរវាងធនាគារទាំងពីរ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម»។ នេះបើយោងតាម ARDB។

លោកបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កម្ពុជាថ្មីថា កិច្ចសហប្រតិបត្តិការនេះ ធនាគារទាំងពីរនឹងពង្រឹងការផ្តល់ឥណទានលើវិស័យកសិកម្ម ហិរញ្ញប្បទានបៃតង និងការបណ្តុះបណ្តាលធនធានមនុស្ស។
លោកបណ្ឌិតបានថ្លែងថា៖«តាមរយៈកិច្ចសហប្រតិបត្តិការនេះគឺស្ថាប័នយើងទាំងពីរនឹងធ្វើការចែករំលែកនូវបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវផ្សេងៗ និងចំណុចសំខាន់មួយទៀតគឺកិច្ចសហប្រតិបត្តិការលើការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម»។

បើតាម ARDB ធនាគារទាំង ពីរ នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការជំរុញហិរញ្ញប្បទានបៃតងដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងចូលរួមធ្វើការសិក្សាស្រាវជ្រាវរួមគ្នា (Joint-Research) ក្នុងក្របខណ្ឌ APRACA Centre of Excellence – Green Finance to Agriculture Sector។ ធនាគារទាំងពីរ ក៏បាន សង្កត់ធ្ងន់លើការចូលរួមលើកកម្ពស់គំនិតផ្តួចផ្តើមនៃ APRACA និងពង្រឹងសមត្ថភាពសាត់ជាដីពីក ចូលរួមវគ្គបណ្តុះបណ្តាលរួមគ្នា, ការផ្លាស់ប្តូរបទពិសោធន៍រវាងបុគ្គលិក (Staffs Exchange ទស្សនកិច្ចសិក្សា ជាដើម។
«ក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នានេះ, ធនគារទាំងពីរ នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ តាមរយៈ ការចែករំលែកនូវបទពិសោធន៍ល្អៗ និងការចែករំលែកព័ត៌មានទៅវិញទៅមក»។ នេះបើយោងតាម ARDB ៕
The post ARDB សហការជាមួយធនាគារកសិកម្មចិនដើម្បី ជំរុញការផ្តល់ឥណទានលើវិស័យកសិកម្ម appeared first on Kampuchea Thmey Daily.