ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

គិតត្រឹមថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ ភាគខាងជើងប្រទេសថៃ នៅតែបន្តកើតមានភ្លើងឆេះព្រៃយ៉ាងខ្លាំង ជាពិសេសក្នុងខេត្តឈៀងម៉ៃ ដែលនៅទីនោះអាជ្ញាធររាយ... The post ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី appeared first on Kampuchea Thmey Daily.

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

គិតត្រឹមថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ ភាគខាងជើងប្រទេសថៃ នៅតែបន្តកើតមានភ្លើងឆេះព្រៃយ៉ាងខ្លាំង ជាពិសេសក្នុងខេត្តឈៀងម៉ៃ ដែលនៅទីនោះអាជ្ញាធររាយការណ៍ថា មានចំណុចក្តៅចំនួន១៧៦ ខណៈគ្រាន់តែស្រុក Chiang Dao តែឯង មានចំណុចក្តៅដល់ទៅ៥៨ទៅហើយ បង្ខំឲ្យមានការជម្លៀសពលរដ្ឋជាច្រើននាក់។

(រូបថត៖ Facebook)

តាមពិតអគ្គិភ័យបានឆាបឆេះតាំងតែពីពាក់កណ្តាលខែមីនាមកម្ល៉េះ ប៉ុន្តែស្ថានភាពហាក់ធ្ងន់ធ្ងរដោយសារតែសណ្ឋានដី មានលក្ខណៈស្ងួតនិងមានខ្យល់បក់ខ្លាំង ធ្វើឲ្យអណ្តាតភ្លើង រាលដាលលឿន។

អគ្គិភ័យនៅតែបន្តឆាបឆេះ ស្របពេលរាជធានីបាងកក កំពុងជួបទុក្ខដោយសារឥទ្ធិពលនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ពីប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យបាក់អគារសវនកម្មកម្ពស់៣០ជាន់ដែលកំពុងសាងសង់ក្នុងខណ្ឌចតុចក្រ។

(រូបថត៖ Facebook)

គិតត្រឹមថ្ងៃអាទិត្យ ក្រុមរុករកបានរកឃើញមនុស្សស្លាប់ចំនួន៩នាក់ពីការបាក់អគារនេះ ខណៈ៧៨នាក់បាត់ខ្លួន ប៉ុន្តែគេបានរកឃើញសញ្ញាជីវិតនៃមនុស្សចំនួន១៥នាក់ ដែលកប់ក្រោមអគារបាក់បែក។

គ្រោះរញ្ជួយនេះកម្រិតធ្ងន់នេះ មានចំណុចកណ្តាលនៅទីក្រុង Sagaing នៃប្រទេសមីយ៉ាន់ម៉ា ជាមួយជម្រៅ ១០គីឡូម៉ែត្រ ហើយវាធ្វើឲ្យរង្គើខ្លាំងដល់រាជធានីបាងកក នៃប្រទេសថៃ ខណៈតួលេខមនុស្សស្លាប់នៅប្រទេសមីយ៉ាន់ម៉ា កើនដល់ ១ ៦៤៤នាក់ និងរបួសជាង ៣ ៤០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍មួយទៀត ជួបគ្រោះរញ្ជួយដី

The post ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី appeared first on Kampuchea Thmey Daily.