អាជ្ញាធរចុះជួសជុលផ្លូវបេតុងសំបុកមាន់២ខ្សែដែលរងការខូចខាត
ផ្លូវបេតុង២ខ្សែដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវរស្សាកន្លងទៅ និងបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ The post អាជ្ញាធរចុះជួសជុលផ្លូវបេតុងសំបុកមាន់២ខ្សែដែលរងការខូចខាត appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ ផ្លូវបេតុង២ខ្សែដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវរស្សាកន្លងទៅ និងបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វេីដំណេីរពេលនេះ អាជ្ញាធរចុះធ្វេីការជួសជុលហេីយ។

ផ្លូវដែលត្រូវជួសជុលខាងលេីនេះស្ថិតនៅភូមិគល់ សង្កាត់កន្ទោក និងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

អាជ្ញាធរបានឱ្យដឹងថា ដោយឃេីញថាផ្លូវខាងលេីរងការទ្រុឌទ្រោម ជង្ហុកតូចធំ សំបុកមាន់ច្រេីន ដោយសារតែជំនន់ទឹកភ្លៀងកន្លងទៅពិបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វេីដំណេីរនិងប្រកបរបរជាប្រចាំថ្ងៃ ជាពិសេសខ្លាចបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋត្រង់ប្រការណាមួយទេីបនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្ត្រីការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈបានដាក់គ្រឿងចក្រ ចុះធ្វើការជួសជុលកាយយកបេតុងចាស់ៗចេញរួមចាក់បេតុងថ្មីវិញដេីម្បីសម្រួលដល់បងប្អូនធ្វេីដំណេីរ។

ជាមួយគ្នានោះផងដែរអាជ្ញាធរសំណូមពរដល់បងប្អូនទាំងអស់មេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវរក្សាបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់ឲ្យបានល្អ៕
ដោយ ៖ សុខា












The post អាជ្ញាធរចុះជួសជុលផ្លូវបេតុងសំបុកមាន់២ខ្សែដែលរងការខូចខាត appeared first on Kampuchea Thmey Daily.