អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមបើកដំណើរការតាមការគ្រោងទុក ខណៈសម្រេចការសាងសង់ជាង៩៤%
កណ្តាល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសាងសង់សម្រេចប្រមាណជាង ៩៤%ហើយ ដោយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមការបញ្ជាក់របស់លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្រោយបញ្ចប់ដំណើរទស្សនិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតអូស្រ្តាលី និងហ្វីលីពីន ដែលបានអញ្ជើញពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈនេះ បានឱ្យដឹងថា ទាំងខាងអាកាសចរណ៍ស៊ីវិល ខាងក្រុមហ៊ុនបម្រើសេវាអាកាសចរណ៍ រួមនឹងក្រុមហ៊ុនបម្រើសេវាកម្មពាក់ព័ន្ធទាំងអស់ បាននិងកំពុងតែរៀបចំ និងត្រៀមខ្លួន ដើម្បីដំណើរការទៅតាមផែនការ ក្នុងការបើកជាផ្លូវការ នៅក្នុងខែកក្កដាខាងមុខនេះ។ ក្នុងនោះលោកឧញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា ការងារចុងក្រោយដែលនៅសេសសល់ គឺជាការងារតិចតួច ចិបចុបច្រើន ប៉ុន្តែក្រុមការងារកំពុងតែញាប់ដៃញាប់ជើង ដើម្បីបំពេញការងារដែលនៅសេសសល់ ឈានដល់ការបញ្ចប់ទាំងស្រុង ខណៈព្រលានយន្តហោះអន្តរជ

កណ្តាល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសាងសង់សម្រេចប្រមាណជាង ៩៤%ហើយ ដោយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

តាមការបញ្ជាក់របស់លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្រោយបញ្ចប់ដំណើរទស្សនិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតអូស្រ្តាលី និងហ្វីលីពីន ដែលបានអញ្ជើញពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈនេះ បានឱ្យដឹងថា ទាំងខាងអាកាសចរណ៍ស៊ីវិល ខាងក្រុមហ៊ុនបម្រើសេវាអាកាសចរណ៍ រួមនឹងក្រុមហ៊ុនបម្រើសេវាកម្មពាក់ព័ន្ធទាំងអស់ បាននិងកំពុងតែរៀបចំ និងត្រៀមខ្លួន ដើម្បីដំណើរការទៅតាមផែនការ ក្នុងការបើកជាផ្លូវការ នៅក្នុងខែកក្កដាខាងមុខនេះ។

ក្នុងនោះលោកឧញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា ការងារចុងក្រោយដែលនៅសេសសល់ គឺជាការងារតិចតួច ចិបចុបច្រើន ប៉ុន្តែក្រុមការងារកំពុងតែញាប់ដៃញាប់ជើង ដើម្បីបំពេញការងារដែលនៅសេសសល់ ឈានដល់ការបញ្ចប់ទាំងស្រុង ខណៈព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ មិនត្រឹមតែរៀបចំ ដើម្បីទទួលភ្ញៀវទេសចរប៉ុណ្ណោះទេ ក៏នៅមានទីតាំងភោជនីយដ្ឋាន ការលក់វត្ថុអនុស្សាវរីយ៍ ថែមទាំងមានការរៀបចំជាកន្លែងស្នាក់នៅ សម្រាប់ភ្ញៀវផងដែរ។

នាឱកាសនោះដែរ លោកឧញ៉ា ក៏បានបង្ហើបឱ្យដឹងផងដែរថា ស្ថានទូតហ្វីលីពីន តាមរាយៈអាកាសចរណ៍ហ្វីលីពីន នឹងមកសហការជាមួយកម្ពុជា ក្នុងពេលខាងមុខ ក្នុងការបើកសាលាបណ្តុះបណ្តាលជួសជុលយន្តយន្តហោះ នៅសាកលវិទ្យាល័យ ខេមតិច ផងដែរ ប៉ុន្តែលោកមិនទាន់ដឹងថាសាកលវិទ្យាល័យនេះ នឹងបើកដំណើរការពេលណានោះទេ។
សូមជម្រាបជូនថា ឯកអគ្គរដ្ឋទូត ចំនួន២ប្រទេស ដែលបានអញ្ជើញទស្សនកិច្ច នៅរសៀលថ្ងៃនេះ រួមមាន៖ លោក Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី Plerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំនៅកម្ពុជា ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់ព្រលាយន្តហោះអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សូមបញ្ជាក់ទៀតថា ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមបើកដំណើរការតាមការគ្រោងទុក ខណៈសម្រេចការសាងសង់ជាង៩៤%
កណ្តាល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសាងសង់សម្រេចប្រមាណជាង ៩៤%ហើយ ដោយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
តាមការបញ្ជាក់របស់លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្រោយបញ្ចប់ដំណើរទស្សនិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតអូស្រ្តាលី និងហ្វីលីពីន ដែលបានអញ្ជើញពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈនេះ បានឱ្យដឹងថា ទាំងខាងអាកាសចរណ៍ស៊ីវិល ខាងក្រុមហ៊ុនបម្រើសេវាអាកាសចរណ៍ រួមនឹងក្រុមហ៊ុនបម្រើសេវាកម្មពាក់ព័ន្ធទាំងអស់ បាននិងកំពុងតែរៀបចំ និងត្រៀមខ្លួន ដើម្បីដំណើរការទៅតាមផែនការ ក្នុងការបើកជាផ្លូវការ នៅក្នុងខែកក្កដាខាងមុខនេះ។
ក្នុងនោះលោកឧញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា ការងារចុងក្រោយដែលនៅសេសសល់ គឺជាការងារតិចតួច ចិបចុបច្រើន ប៉ុន្តែក្រុមការងារកំពុងតែញាប់ដៃញាប់ជើង ដើម្បីបំពេញការងារដែលនៅសេសសល់ ឈានដល់ការបញ្ចប់ទាំងស្រុង ខណៈព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ មិនត្រឹមតែរៀបចំ ដើម្បីទទួលភ្ញៀវទេសចរប៉ុណ្ណោះទេ ក៏នៅមានទីតាំងភោជនីយដ្ឋាន ការលក់វត្ថុអនុស្សាវរីយ៍ ថែមទាំងមានការរៀបចំជាកន្លែងស្នាក់នៅ សម្រាប់ភ្ញៀវផងដែរ។
នាឱកាសនោះដែរ លោកឧញ៉ា ក៏បានបង្ហើបឱ្យដឹងផងដែរថា ស្ថានទូតហ្វីលីពីន តាមរាយៈអាកាសចរណ៍ហ្វីលីពីន នឹងមកសហការជាមួយកម្ពុជា ក្នុងពេលខាងមុខ ក្នុងការបើកសាលាបណ្តុះបណ្តាលជួសជុលយន្តយន្តហោះ នៅសាកលវិទ្យាល័យ ខេមតិច ផងដែរ ប៉ុន្តែលោកមិនទាន់ដឹងថាសាកលវិទ្យាល័យនេះ នឹងបើកដំណើរការពេលណានោះទេ។
សូមជម្រាបជូនថា ឯកអគ្គរដ្ឋទូត ចំនួន២ប្រទេស ដែលបានអញ្ជើញទស្សនកិច្ច នៅរសៀលថ្ងៃនេះ រួមមាន៖ លោក Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី Plerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំនៅកម្ពុជា ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់ព្រលាយន្តហោះអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សូមបញ្ជាក់ទៀតថា ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕












