ហ្សេលេនស្គី ចោទ​ចិន​ថា​លួច​ផលិត​អាវុធ​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់ចិនជាសាធារណៈពីបទផ្គត់ផ្គង់សព្វាវុធ និងគ្រាប់​រំសេវ​ដល់រុស្ស៊ី ដែលបង្ហាញ... The post ហ្សេលេនស្គី ចោទ​ចិន​ថា​លួច​ផលិត​អាវុធ​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី appeared first on Kampuchea Thmey Daily.

ហ្សេលេនស្គី ចោទ​ចិន​ថា​លួច​ផលិត​អាវុធ​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់ចិនជាសាធារណៈពីបទផ្គត់ផ្គង់សព្វាវុធ និងគ្រាប់​រំសេវ​ដល់រុស្ស៊ី ដែលបង្ហាញពីការកើនឡើង​ភាព​តាន​តឹង​គួរ​​ឲ្យ​កត់សម្គាល់នៅក្នុងជំហររបស់ទីក្រុង​កៀវ​ចំពោះទីក្រុងប៉េកាំង។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ​កាលពី​ថ្ងៃ​ទី​១៧​ខែ​មេសា​ លោក ហ្សេលេនស្គី បានអះអាងថា ចារកម្មអ៊ុយក្រែនមានភស្តុតាងនៃការចូលរួមរបស់ចិន ក្នុងការផលិតអាវុធនៅលើទឹកដីរុស្ស៊ី។ លោក​បញ្ជាក់​ថា​ ព័ត៌មាន​លម្អិត​​នឹង​​ត្រូវ​បង្ហាញ​​នៅ​សប្ដាហ៍​ក្រោយ។

ការ​ចោទ​ប្រកាន់​នេះ​ គូ​ស​បញ្ជាក់​​ពី​ការ​ចាក​ចេញ​ពី​ជំហរ​អព្យាក្រឹតភាព​របស់​ចិន​ក្នុង​ជម្លោះ​រុស្ស៊ី​និង​អ៊ុយក្រែន ខណៈ​កន្លង​មក​ទីក្រុង​ប៉េកាំង​រមែង​ច្រានចោល​ការ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​សង្គ្រាម​មួយ​នេះ។ លោក ហ្សេលេនស្គី បាននិយាយ​ថា៖ «ទីបំផុតយើងមានព័ត៌មានថា ប្រទេសចិនកំពុងផ្គត់ផ្គង់សព្វាវុធដល់សហព័ន្ធរុស្ស៊ី។ ​យើង​ជឿ​ថា​ អ្នក​តំណាង​របស់​ចិន​បាន​ចូលរួម​ក្នុង​ការ​ផលិត​អាវុធ​មួយ​ចំនួន​នៅ​លើ​ទឹកដី​នៃ​ប្រទេស​រុស្ស៊ី»។

ជាការឆ្លើយតប ក្រសួងការបរទេសរបស់​ចិន បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ដោយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធីនៃជម្លោះ និងរិះគន់​នូវ​អ្វីដែលខ្លួនចាត់ទុកថាជា«ការ​លើក​ឡើង​ដែល​គ្មាន​​ទំនួល​ខុសត្រូវ»។

ស្ថានភាពនេះបានធ្វើ​ឲ្យ​ទំនាក់ទំនងរវាងអ៊ុយក្រែន និងចិនកាន់តែ​ល្អក់កករ​ ជាពិសេសបន្ទាប់ពីការចាប់ខ្លួនរបស់អ៊ុយក្រែនលើជនជាតិចិន​ពីរ​រូប​ដែលត្រូវបានចោទប្រកាន់ថាកំពុងប្រយុទ្ធដើម្បីរុស្ស៊ី។ ខណៈពេលដែលមន្ត្រីចារកម្មលោកខាងលិចមួយចំនួនជឿថា បុគ្គលទាំងនេះគឺជាទាហានស៊ីឈ្នួលដោយគ្មានការគាំទ្រពីរដ្ឋ អ៊ុយក្រែននៅតែបន្តស៊ើបអង្កេតលើវិសាលភាពនៃការចូលរួមរបស់ចិន៕

ទាហានចិន​ដែល​អ៊ុយក្រែន​ចាប់​បាន (រូបថត៖ X)​

ដោយ៖ ឈាង

ចុចអាន៖ លោក ហ្សេលេនស្គី៖ រុស្ស៊ីកំពុងទាញចិន ឲ្យមកចូលរួមក្នុងសង្គ្រាមដែរហើយ

The post ហ្សេលេនស្គី ចោទ​ចិន​ថា​លួច​ផលិត​អាវុធ​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី appeared first on Kampuchea Thmey Daily.